បណ្តាញសង្គម

ប៉ាឡេស្ទីន ប្រកាសបញ្ចប់ការចាក់សោរ ដោយសារការធ្លាក់ចុះនៃជំងឺរាតត្បាត COVID-19

ប៉ាឡេស្ទីន កាលពីថ្ងៃច័ន្ទ បានប្រកាសពីការបញ្ចប់ការចាក់សោរ និងកញ្ចប់នៃវិធានការណ៍ថ្មីៗ ទាក់ទងនឹងជំងឺ COVID-១៩ ។

ក្រោមវិធានការណ៍ថ្មី បម្រាមធ្វើចលនារវាងទីក្រុងនានា នឹងត្រូវដកចេញជាបន្ទាន់ ដែលអនុញ្ញាតឱ្យការដឹកជញ្ជូនសាធារណៈដំណើរការជាធម្មតា ក្នុងលក្ខខ័ណ្ឌនីតិវិធីសុវត្ថិភាព។

ហាងទំនិញ ស្ថាប័នពាណិជ្ជកម្ម និងឧស្សាហកម្ម រួមទាំងហាងកាហ្វេ ភោជនីយ-ដ្ឋាន និងក្លឹបសុខភាព ក៏ដូចជាវិហារអ៊ីស្លាម និងព្រះវិហារគ្រឹស្តិ នឹងត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ចាប់ពីព្រឹកថ្ងៃអង្គារនេះតទៅ។

អង្គភាពផ្លូវការ នឹងវិលត្រឡប់មកធ្វើការវិញ ដោយចាប់ផ្តើមពីព្រឹកថ្ងៃពុធ បន្ទាប់ពីបញ្ចប់ថ្ងៃឈប់សម្រាក Eid al-Fitr ខណៈសង្កេតមើលតម្រូវការសុវត្ថិភាព។ ទោះយ៉ាងណាស្ថានភាពអាសន្នរយៈពេលមួយខែ ដែលប្រកាសដោយប្រធានា-ធិបតីប៉ាឡេស្ទីន Mahmoud Abbas កាលពីថ្ងៃទី ៥ ឧសភា នៅតែមានប្រសិទ្ធិភាពនៅឡើយ។

ចំនួនករណីឆ្លង COVID-១៩ នៅប៉ាឡេស្ទីន បានឈានដល់ ៦០២ នាក់ ក្នុងនោះមាន ៤៧៥ នាក់ បានជាសះស្បើ ហើយមានតែ ៥ នាក់ប៉ុណ្ណោះដែលបានស្លាប់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។