បណ្តាញសង្គម

មួយ​ជើង​របស់​ ប៊ុន​ សុធា​ ល្អ​ហួស​ផ្ដួល​ គួន​ ប៊ុនហ៊ីម​ សន្លប់​ទឹក​២​ ម្សិលមិញ​

អ្នកប្រដាល់កំពុងឡើងកូដខ្លាំង ប៊ុន សុធា បង្ហាញមុខជាថ្មីលើកទី១ នាអំឡុងជំងឺ COVID-19 ម្សិលមិញនៅលើសង្វៀនបាយ័ន ផ្ដួលរៀមច្បង គួន ប៊ុនហ៊ីម ដោយស្នៀតទាត់ផ្កាប់ចានទឹកទី២។

ប៊ុន សុធា ពិតជាបង្ហាញទម្រង់វ៉ៃល្អមែន ខណៈកាយសម្បទាក៏អំណោយផលថែមទៀត ដូច្នេះហើយហាក់មានប្រៀបខ្លាំងលើដៃគូក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាមនេះ។ អ្នកលេងគុនខ្មែររូបនេះល្អធាក់ ពូកែទាត់ជើងក្រោម បោះជង្គង់ និងឆក់បក់កែងជាដើម។

ការប្រកួតម្សិលមិញនេះកូនសិស្សលោក ធន់ សុភា ខាងលើមិនទាន់ប្រឹងអស់សមត្ថភាពផងផ្ដួល គួន ប៊ុនហ៊ីម ឲ្យសន្លប់បាត់ទៅហើយ។ ប៊ុនហ៊ីម ចូលមិនចុះដោយសារតែដៃគូចេញរហ័ស និងកាត់មុនជានិច្ច។

ប៊ុនសុធា ព្យាយាមបោះជង្គង់ និងទាត់កាប់ជើងក្រោមធ្ងន់ និងឆ្មក់ទាត់លើម្ដងៗហើយក៏ចូលមុខ ប៊ុនហ៊ីម សន្លប់ក្នុងទឹកទី២នោះតែម្ដង។ រំលឹកដែរថា ប៊ុន សុធា ផ្ដួល គួន ប៊ុនហ៊ីម ឲ្យសន្លប់បោះបង់ការប្រកួតម្សិលមិញនេះគឺក្នុងកម្មវិធីខារាប៉ាវប្រដាល់មិត្តភាពជាតិ និងជាតិលើសង្វៀនបាយ័ន៕

វីដេអូប្រកួត៖