Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅ ៤០នាក់ ដែលជាតួលេខខ្ពស់មិនធ្លាប់មាន ៤៩ថ្ងៃមកនេះ!

  • បោះពុម្ព

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានរាយការណ៍ពីចំនួនអ្នកឆ្លង COVID-19 ថ្មីៗដែលត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ រហូតដល់ទៅ ៤០នាក់ឯណោះ ដោយវាជាតួលេខខ្ពស់ មិនធ្លាប់ដែលបានជួបប្រទះ ៤៩ថ្ងៃមកហើយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៤០នាក់ ខាងលើនេះមាន ០៣នាក់ជាប្រភេទករណីនាំចូល COVID-19 ពីក្រៅប្រទេស។ ដោយឡែកសម្រាប់ចំនួនអ្នកស្លាប់វិញ គឺស្ថិតនៅ ២៦៩នាក់ដដែលនៅក្នុងចំណោមករណីឆ្លងសរុប ១១,២៦៥ករណី។

បន្ថែមពីនេះចំនួនអ្នកចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយពីជំងឺ COVID-19 នៅកូរ៉េខាងត្បូង ក៏បានកើនឡើង ដល់ ១០,២៩៥នាក់ផងដែរ ឬស្មើនឹង ៩១.៤% នៃចំនួនករណីឆ្លងសរុប។

គួរបញ្ជាក់ថា គិតចាប់តាំងពីការផ្ទុះជំងឺឆ្លង COVID-19 នៅកូរ៉េខាងត្បូងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ អាជ្ញាធរសុខាភិបាលប្រទេសនេះ បានធ្វើតេស្តលើមនុស្សសរុបជាង ៨៥២,០០០នាក់ហើយ ដោយក្នុងនោះជាង ៨២០,០០០នាក់ចេញលទ្ធផលអវិជ្ជមាន និង ២១,០៦១នាក់ទៀតកំពុងស្ថិតក្នុងការតាមដាន៕

ដកស្រង់ពី៖ Fresh News