Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តៃវ៉ាន់ មិនមានករណីឆ្លង COVID-19 ក្នុងតំបន់ អស់រយៈពេល ៤៩ ថ្ងៃ

  • បោះពុម្ព

ទីភ្នាក់ងារត្រួតពិនិត្យជំងឺរាតត្បាតរបស់កោះតៃវ៉ាន់ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា តៃវ៉ាន់ មិនមានករណីឆ្លង COVID-19 ក្នុងតំបន់ អស់រយៈពេល ៤៩ ថ្ងៃមកហើយ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារខាងលើ ចំនួនសរុបនៃអ្នកជំងឺ COVID-១៩ នៅតៃវ៉ាន់ មានចំនួន ៤៤២ នាក់ ក្នុងនោះ ៧ នាក់ បានស្លាប់ និង ៤២៣ នាក់ បានជាសះស្បើយឡើងវិញ និង១២នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់ដាច់ដោយឡែក។

ដោយសារតែជំងឺនេះ មានលក្ខណះធូរស្រាល អាជ្ញាធរកោះតៃវ៉ាន់ បានសំរេចចិត្តដកវិធានការណ៍ទប់ស្កាត់ជំងឺមួយចំនួនធំចេញ ចាប់ពីថ្ងៃទី ៧ ខែមិថុនាខាងមុខ រួមទាំងគោលនយោបាយគ្រប់គ្រងចំនួនមនុស្ស សម្រាប់ល្បែងកីឡា និងសកម្មភាពកម្សាន្តនានា នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។