បណ្តាញសង្គម

ទីបំផុតប្រទេសអុីតាលីបើកចំហទ្វារឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរអឺរ៉ុបមកកម្សាន្ត

(រ៉ូម)៖ អាជ្ញាធរអុីតាលីបានសម្រេចចិត្ត បើកទ្វារឡើងវិញនៅថ្ងៃពុធនេះ ដើម្បីទទួលយកអ្នកទេសចរអឺរ៉ុប  មកលេងកម្សាន្តប្រទេសរបស់ខ្លួន បន្ទាប់ពីប្រទេសអឺរ៉ុបមួយនេះ បានចាត់វិធានការបិទទ្វារប្រទេស ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺ COVID-19 អស់រយៈពេលជាង ៣ខែកន្លងមកនេះ។

ជាមួយក្តីសង្ឈឹមថា នឹងអាចទាក់ទាញភ្ញៀងទេសចរយ៉ាងច្រើន មកតាមបណ្តាប្រទេសអឺរ៉ុប  ខណៈរដូវក្តៅបានចាប់ផ្តើមហើយ។

នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។ អុីតាលីជាប្រទេសអឺរ៉ុបដំបូងគេ ដែលបានរងការវាយប្រហារខ្លាំងបំផុត ដោយសារជំងឺរាតត្បាតសកល COVID-19 ដោយមានស្លាប់ដោយសារជំងឺនេះរហូតដល់ជាង ៣៣,០០០នាក់ ក្នុងចំណោមករណីឆ្លងសរុបជាង ២៣៣,០០០ករណី។

វិធានការបិទទ្វារប្រទេស របស់អុីតាលី បានបង្កផលប៉ះពាល់ជាខ្លាំង ដល់សេដ្ឋកិច្ចជាតិ ជាពិសេសទៅលើវិស័យ ទេសចរណ៍ ដែលតំណាងឲ្យ ផលិតផលក្នុងស្រុក សរុបប្រមាណ ១៣%។

កន្លែងទេសចរណ៍ប្រវត្តិសាស្ត្រល្បីៗ ភោជនីយដ្ឋានត្រូវបានបិទទ្វារ ខណៈសណ្ឋាគារជាច្រើនត្រូវបានរដ្ឋាភិបាល  យកទៅប្រើប្រាស់ សម្រាប់ដាក់អ្នកជំងឺ COVID-19។ នៅចំពោះមុខវិបត្តិសេដ្ឋកិច្ ចដ៏ធំបំផុត បើរាប់ចាប់តាំងពី សង្គ្រាមលោកលើកទី ២ ដែលប្រទេសមួយនេះកំពុងប្រឈម  វាបានធ្វើឲ្យការបើកដំណើរការ ឡើងវិញនូវវិស័យទេសចរណ៍ មានការចាំបាច់យ៉ាងខ្លាំង និងឆាប់រហ័សតាមទៅអាចធ្វើទៅបាន។

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញបានព្រមានថា ការសម្រេចចិត្តនេះគឺឆាប់រហ័សពេកហើយ ខណៈស្ថានការណ៍ COVID-19 នៅក្នុងប្រទេសហាក់មិនទាន់ធូរស្រាលនៅឡើយទេ ជាពិសេសនៅតំបន់ ឡុមបាឌី (Lombardy) ភាគខាងជើងប្រទេសទេស៕

ដកស្រង់ពី៖ Fresh News