Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតហ្វីលីពីនដកថយពីផែនការលុបចោល កតិកាសញ្ញាយោធាជាមួយអាមេរិក ក្រោយមើលឃើញការប្រែប្រួលនយោបាយដ៏ធំក្នុងតំបន់

  • បោះពុម្ព

  (ម៉ានីល)៖ ហ្វីលីពីនបានប្រាប់ទៅសហរដ្ឋអាមេរិកថា រដ្ឋាភិបាលរបស់ខ្លួន សុំផ្អាកការលុបចោលកតិកាសញ្ញាយោធា ដែលខ្លួនធ្លាប់បានប្រកាសថា ដើរចេញកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះវិញ ក្រោយការមើលឃើញ ស្ថានការណ៍ នយោបាយក្នុងតំបន់ មានការប្រែប្រួលយ៉ាងខ្លាំង។

នេះបើយោងតាមការចេញផ្សាយ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នារសៀលថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០។ តាមរយៈសារបង្ហោះនៅគណនី Twitter ផ្លូវការរបស់ខ្លួន រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន លោក ធីអូដូរ៉ូ ឡុកស៊ីន (Teodoro Locsin) បាននិយាយថា ផែនការដើរចេញពីកតិកាសញ្ញាយោធា ជាមួយសហរដ្ឋអាមេរិក  ត្រូវបានផ្អាកវិញ យ៉ាងហោចណាស់ ០៦ខែដែរ។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ការសម្រេចចិត្តឡើងវិញបែបនេះ គឺត្រូវបានធ្វើឡើងតាមការណែនាំ របស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte)។ ក្នុងសំណើដដែលនេះ លោករដ្ឋមន្ត្រីការបរទេសរូបនេះបានបញ្ចូនកំណត់ទូត ប្រាប់ទៅស្ថានទូតអាមេរិក យ៉ាងដូច្នេះថា «ដោយមើលឃើញ ពីការវិវឌ្ឍន៍នយោបាយយ៉ាងឆាប់រហ័ស និងការវិវឌ្ឍន៍ដទៃទៀតនៅក្នុងតំបន់ ផែនការបញ្ចប់កិច្ចព្រមព្រៀង… ត្រូវផ្អាកសិន»។

ទោះជាយ៉ាងណា កំណត់ទូតនេះហ្វីលីពីនមិនបានបញ្ជាក់លម្អិត អំពីការវិវឌ្ឍក្នុងតំបន់ដែលខ្លួនបានលើកឡើងនោះទេ។ ជុំវិញការសម្រេចចិត្តនេះ ស្ថានទូតអាមេរិកនៅហ្វីលីពីន បាននិយាយថា «សូមស្វាគមន៍ចំពោះ ការសម្រេចចិត្តម្តងទៀតនេះ» និងបានសង្កត់ធ្ងន់យ៉ាងដូច្នេះទៀតថា «សម្ព័នភាពយូរអង្វែងរបស់យើង បានផ្តល់ប្រយោជន៍ជាច្រើន ដល់ប្រទេសទាំងពីរ  ហើយយើងទន្ទឹងរង់ចាំ បន្តកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិជាមួយគ្នាតទៅមុខទៀត»។

គួរជម្រាបថា លោក Duterte បានគំរាមម្តងហើយម្តងទៀតថា ខ្លួននឹងកាត់ផ្តាច់ទំនាក់ទំនងសន្តិសុខ ដ៏យូរលង់ជាមួយសហរដ្ឋអាមេរិក ដើម្បីទៅបង្កើតទំនាក់ទំនង ជិតស្និទ្ធជាមួយប្រទេសចិន ដែលជាប្រទេស គូប្រជែងរបស់អាមេរិក។ ជំហររបស់លោកប្រធានាធិបតីហ្វីលីពីន រូបនេះ បានធ្វើឲ្យមានការព្រួយបារម្ ភយ៉ាងខ្លាំង ជុំវិញតុល្យភាពអំណាចក្នុងតំបន់។

បើតាមគម្រោង ការបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយសហរដ្ឋអាមេរិក ដោយទីក្រុងម៉ានីលខាងលើនេះ គ្រោង នឹងចូលជាធរមាន នៅក្នុងខែសីហា ខាងមុខនេះតែម្តង៕

ដកស្រង់ពី៖ Fresh News