Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Trump គំរាមប្រើកម្លាំងយោធា ដើម្បីបង្ក្រាបភាពវឹកវរ ទូទាំងប្រទេស ជុំវិញការស្លាប់របស់ Floyd

  • បោះពុម្ព

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃច័ន្ទនៅឯសួនផ្កាកូឡាបសេតវិមាន បានគំរាមដាក់ពង្រាយយោធា ដើម្បីបញ្ឈប់ការតវ៉ាទូទាំងប្រទេសជុំវិញការស្លាប់របស់លោក George Floyd ដែលជាបុរសស្បែកខ្មៅ បានស្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលីស កាលពីសប្តាហ៍មុននៅទីក្រុង Minneapolis ។

នេះជាសុន្ទរកថាដំបូងរបស់លោក ចាប់តាំងពីមរណភាពរបស់ Floyd នៅថ្ងៃទី ២៥ ខែឧសភា ហើយលោកត្រាំ អាចនឹងប្រើច្បាប់បដិវត្តដែលកម្រប្រើប្រាស់ នៅឆ្នាំ ១៨០៧ ដែលអនុញ្ញាតឱ្យប្រធានាធិបតី ដាក់ពង្រាយកងកម្លាំងយោធា ជាឯកតោភាគី នៅលើទឹកដីក្នុងស្រុក សម្រាប់គោលបំណងអនុវត្តន៍ច្បាប់។

ព្រះវិហារ ដែលជាទីប្រវត្តិសាស្ត្រ ត្រូវបានខូចខាតផ្នែកខ្លះ នៅពេលក្រុមអ្នកតវ៉ាបានដុតភ្លើងនៅក្បែរនោះ ក្នុងពេលមានភាពចលាចល កាលពីរាត្រីថ្ងៃអាទិត្យ។

ទីក្រុងញូវយ៉ក នឹងស្ថិតនៅក្រោមបម្រាមគោចរថ្មី ចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ព្រឹកនៅថ្ងៃបន្ទាប់ រហូតដល់ថ្ងៃអាទិត្យ ដើម្បីទប់ស្កាត់សកម្មភាពឧក្រិដ្ឋដែលកើតចេញពីការតវ៉ា។

Floyd អាយុ ៤៦ ឆ្នាំ បានស្លាប់ បន្ទាប់ពីមន្រ្តីប៉ូលីសក្រុង Minneapolis លោក Derek Chauvin បានលុតជង្គង់នៅលើក អស់រយៈពេលជិត ៩ នាទី ពីបទប្រើប្រាស់លុយក្រដាស២០$ ក្លែងក្លាយ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ។