Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន៖ ករណីវាយប្រហារដោយកាំបិត កើតឡើងក្នុងសាលាមត្តេយ្យនៅក្វាងស៊ី នាំឲ្យក្មេងៗ និងមនុស្សធំ ៣៩នាក់រងរបួស

  • បោះពុម្ព

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ បានរាយការណ៍ថា មនុស្សយ៉ាងហោច ៣៩នាក់ បានរងរបួស នៅក្នុងការវាយប្រហារ ដោយចាក់នឹងកាំបិត នៅឯសាលាមតេយ្យមួយកន្លែង ស្ថិតនៅក្នុងតំបន់ ខាងវូ (Cangwu) នៃតំបន់ស្វយ័តក្វាងស៊ី (Guangxi) ភាគខាងត្បូង ប្រទេសចិន។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ក្នុងចំណោមអ្នករងរបួស ៣៩នាក់នោះមាន ៣៧នាក់ជាសិស្ស និង ០២នាក់ជាមនុស្សពេញវ័យ ហើយក្នុងចំណោមអ្នករងរបួសនេះទៀតសោតមាន ០៣នាក់រងរបួសធ្ងន់ ក្នុងនោះរួមមាននាយកសាលា សិស្សម្នាក់ និងសន្តិសុខយាមសាលាម្នាក់។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់លម្អិត ពីចេតនាឬមូលហេតុ នៃការវាយប្រហារនេះ នៅឡើយទេ។

ចំណែកឯបុរសជាខ្មាន់កាំបិត ដែលត្រូវបានចាប់ខ្លួន និងកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត របស់ប៉ូលិស ត្រូវបានគេបញ្ជាក់ អត្តសញ្ញាណថា ជាសន្តិសុខយាមសាលាមតេយ្យខាងលើតែម្ដង ដែលមាននាមត្រកូល លី (Li)៕

ដកស្រង់ពី៖ Fresh News