Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសកេនយ៉ា បញ្ជាក់ករណី COVID-19 ថ្មី ចំនួន ១២៣ ខណះតួលេខឆ្លងឡើងដល់ ២.២១៦នាក់

  • បោះពុម្ព

ក្រសួងសុខាភិបាលនៃប្រទេសកេនយ៉ា កាលពីថ្ងៃពុធ បានបញ្ជាក់ករណីថ្មីនៃជំងឺ COVID-19 ចំនួន១២៣ នាក់ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុប ឡើងដល់ ២.២១៦ នាក់។

ប្រធានលេខាធិការរដ្ឋបាលនៃក្រសួងសុខាភិបាល ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទកាសែតប្រចាំថ្ងៃថា តួលេខចុងក្រោយនេះ គឺបានមកពីសំណាកមនុស្សចំនួន ២.១១២នាក់ ដែលត្រូវបានធ្វើតេស្តិ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។

មនុស្សចំនួន ៥៤ នាក់ បានជាសះស្បើយពីជំងឺផ្លូវដង្ហើមដ៏សាហាវមួយនេះដែលនេះជាចំនួនមួយខ្ពស់បំផុត ចាប់តាំងពីប្រទេសកេនយ៉ា បានរាយការណ៍ពីការជាសះស្បើយលើកដំបូងរបស់ខ្លួន នៅថ្ងៃទី ១ ខែមេសា ដែលនាំឱ្យចំនួនអ្នកសង្គ្រោះសរុប មានដល់ ៥៥៣ នាក់។

អ្នកជំងឺ៣នាក់ បានស្លាប់ ខណះកំពុងទទួលការព្យាបាល នៅតាមមន្ទីរពេទ្យផ្សេងៗ ដែលនាំឲ្យតួលេខអ្នកស្លាប់ មានដល់៧៤នាក់។ សំណាកចំនួន ៨៥.០៥៨នាក់ ត្រូវបានធ្វើតេស្ត ចាប់តាំងពីពេលមានការផ្ទុះឡើងនៃជំងឺនេះ នៅក្នុងប្រទេស និងបានជំរុញអោយប្រជាជនកេនយ៉ា ប្រកាន់ខ្ជាប់នូវវិធានការទប់ស្កាត់ ដើម្បីចៀសវាងការឆ្លង ឬចំលងទៅអ្នកដទៃ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ.។