Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងញូវយ៉ក ពង្រីកបំរាមគោចររហូតដល់ថ្ងៃអាទិត្យ

  • បោះពុម្ព

ទីក្រុងញូវយ៉ក នឹងស្ថិតនៅក្រោមបម្រាមគោចរ ចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង៥ព្រឹកថ្ងៃបន្ទាប់ រហូតដល់ថ្ងៃអាទិត្យ ដើម្បីទប់ស្កាត់សកម្មភាពឧក្រិដ្ឋ ដែលកើតចេញពីការតវ៉ា ជុំវិញការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ។

បំរាមគោចរកាលពីថ្ងៃច័ន្ទ ដែលជាបំរាមគោចរលើកដំបូងបង្អស់នៅក្នុងទីក្រុង ចាប់តាំងពីឆ្នាំ ១៩៤៣មក បានចាប់ផ្តើមនៅម៉ោង ១១ យប់ គឺ មិនបានបញ្ឈប់ជនលួចបន្លំ ពីការលួចចូលទៅក្នុងហាង នៅសង្កាត់ម៉ាន់ហាតាន់ Manhattan ភ្លាមៗ នៅពេលរាត្រី បានមកដល់នោះទេ បើទោះជាស្ថាប័នប៉ូលីសក្រុង បានបន្ថែមវត្តមានកម្លាំងប៉ូលីសដល់ទៅ៨.០០០នាក់ក៏ដោយ។

ចាប់ផ្តើមពីថ្ងៃអង្គារមក គឺគ្មានចរាចរណ៍ណាមួយ ត្រូវបានអនុញ្ញាតមួយផ្នែកធំនៃក្រុងម៉ាន់ហាតាន់ ភ្លាមៗនៅពេលបម្រាមគោចរចាប់ផ្តើមដាក់ចេញ លើកលែងតែប្រជាជន កម្មករចាំបាច់ ឡានក្រុង និងរថយន្តដឹកទំនិញ នេះបើយោងតាមស្ថាប័នប៉ូលីសក្រុងញូយ៉ក។

ការតវ៉ា បានបន្តនៅថ្ងៃអង្គារនេះ ដោយមានមនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជានិស្សិតនៃក្រុមជនជាតិភាគតិច បានដើរស្រែកពាក្យស្លោកដូចជា “គ្មានយុត្តិ-ធម៌ គ្មានសន្តិភាព” ក្នុងលក្ខណៈសន្តិភាពយ៉ាងខ្លាំង។

ផ្លូវជាច្រើន ត្រូវបានបិទ ដើម្បីធ្វើបាតុកម្ម ហើយឧទ្ធម្ភាគចក្រជាច្រើនគ្រឿង នៅតែបន្តហោះពីលើហ្វូងមនុស្សដែលកំពុងដើរ។ រហូតមកដល់ពេលនេះ មានមនុស្សជិត ២.០០០ នាក់ ត្រូវបានចាប់ខ្លួន ហើយ ប៉ូលីសជាង ៥០ នាក់ បានរងរបួសផងដែរ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ. ។