Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ត្រាំ បញ្ជាឲ្យដកកម្លាំងឆ្មាំជាតិចេញពីរដ្ឋធានីវ៉ាស៊ីនតោន ក្រោយស្ថានការណ៍ស្ថិតក្នុងការគ្រប់គ្រង យ៉ាងល្អឥតខ្ចោះ

  • បោះពុម្ព

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងឲ្យដឹងថា លោកបានបញ្ជាឲ្យដកកងកម្លាំងឆ្មាំជាតិ ចេញពីរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីវិញហើយ ដ្បិតថាអ្វីៗគ្រប់យ៉ាងនៅទីនោះ ស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងល្អឥតខ្ចោះ។

ព្រមជាមួយគ្នា ប្រធានាធិបតីរូបក៏បានសង្កត់ធ្ងន់ផងដែរថា កងឆ្នាំជាតិទាំងនោះក៏អាចនឹងត្រឡប់មកវិញភ្លាមៗ បើមានការចាំបាច់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន USA today នាព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូចខាងលើនេះ តាមរយៈសារបង្ហោះនៅលើគណនី Twitter ផ្លូវការរបស់លោកនៅថ្ងៃអាទិត្យសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) និងបន្ទាប់ពីលោក បានដាក់បញ្ជាឲ្យកងឆ្មាំជាតិទាំងនោះ ចូលមកជួយអន្តរាគមន៍ដើម្បីបង្ក្រាបបាតុកម្ម ក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ជាទីដែលមានការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមបាតុករ និងមន្ត្រីប៉ូលីស ព្រមទាំងមានការបំផ្លិចបំផ្លាញ និងទង្វើចោរកម្មយ៉ាងអនាធិបតេយ្យ។

លោកប្រធានាធិបតីអាមេរិក បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំទើបតែបានបញ្ជាឲ្យឆ្នាំជាតិរបស់យើង ចាប់ផ្តើមដំណើរការដកខ្លួនចេញពីរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី។ ឥឡូវនេះអ្វីៗគ្រប់យ៉ាង គឺស្ថិតក្រោមការគ្រប់គ្រងដ៏ល្អឥតខ្ចោះ។ ពួកគេនឹងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែពួកគេក៏អាននឹងត្រឡប់មកវិញបានយ៉ាងឆាប់រហ័សផងដែរ បើមានការចាំបាច់។ បាតុករបានបង្ហាញខ្លួនតិចជាងការរំពឹងទុកកាលពីយប់មិញ»។

គួរជម្រាបថា បាតុកម្មយ៉ាងហិង្សាបន្តរីករាលដាល ស្ទើរពាសពេញសហរដ្ឋអាមេរិក ជាច្រើនថ្ងៃមកហើយ បន្ទាប់ពីពលរដ្ឋអាមេរិកកាំងស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ (Goerge Floyd) ដែលគ្មានអាវុធសោះនៅក្នុងដៃបានស្លាប់ក្រោមជង្គង់ ប៉ូលិសស្បែកសមា្នក់នៅឯទីក្រុង Minneapolis នៃរដ្ឋមីនីសូតា (Minnesota) កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅនេះ ក្រោមបទសង្ស័យថា បានចាយក្រដាសប្រាក់ក្លែងក្លាយចំនួន ២០ដុល្លារ។

ប្រឈមមុខនឹងបញ្ហានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទបញ្ជាឲ្យអភិបាលរដ្ឋ និងក្រុងនានាបញ្ចេញកងកម្លាំងឆ្នាំជាតិ ដើម្បីបង្ក្រាបក្រុមបាតុករ ដែលលោកបានហៅថា ជាក្រុមនិយមជ្រុល និងអនាធិបតេយ្យ។ ជុំវិញបទបញ្ជានេះលោក ត្រាំ ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់គណបក្សប្រឆាំង ក៏ដូចជាអ្នកការពារសិទ្ធិជនស៊ីវិលផងដែរ៕