Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សជិត ១០,០០០នាក់ទៀតឆ្លងជំងឺ COVID-19 នៅឥណ្ឌាក្នុងពេលតែ១ថ្ងៃ, នេះបើតាមរបាយការណ៍ប្រចាំថ្ងៃពុធ (Video inside)

  • បោះពុម្ព

(ញូដេលី)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារ COVID-19 សម្រាប់ថ្ងៃពុធនេះ ឥណ្ឌាបានរកឃើញឆ្លងថ្មីៗរហូតដល់ ៩,៩៨៥ករណី និងអ្នកស្លាប់ថ្មីចំនួន ២៧៩នាក់ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។ បើបូកបន្ថែមលើតួលេខខាងលើ វាធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌាកើនដល់ ២៧៦,៥៨៣ករណី ដោយក្នុងនោះអ្នកជំងឺ ៧,៧៤៥នាក់បានស្លាប់ និង ១៣៥,២០៦នាក់ទៀតបានជាសះស្បើយឡើងវិញ។

ប្រការនេះវាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល  នៅក្នុងមន្ទីរពេទ្យ នាពេលបច្ចុប្បន្នមានចំនួន ១៣៣,៦៣២នាក់។

នៅចំពោះមុខវិបត្តិសកលមួយនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការ បិទទ្វារប្រទេសតាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 ហើយការសម្រេចបន្តបិទប្រទេស ក្នុងតំណាក់កាលទី ៥ ត្រូវបានប្រកាសកាលថ្ងៃទី០១ ខែមិថុនា។

ប៉ុន្តែស្ថានការណ៍ COVID-19 នៅក្នុងប្រទេស ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី ២ លើលោកមួយនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និងកាន់តែកើនឡើងថែមទៀត៕

ដកស្រង់ពី៖ Fresh News