Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនអ្នកឆ្លង COVID-19 ក្នុងប្រទេសប៉េរូ កើនលើស ២០ម៉ឺននាក់

  • បោះពុម្ព

(លីម៉ា)៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសប៉េរូ បានកើនលើស ២០០,០០០នាក់ហើយ ខណៈតំបន់អាមេរិកឡាទីន កំពុងក្លាយជាចំណុចកណ្ដាលថ្មីនៃ ការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលប៉េរូ គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ មនុស្សសរុប ១,២២៧,៦៩១នាក់ បានទទួលការធ្វើតេស្ដរក COVID-19 ក្នុងនោះមាន ២០៣,៧៣៦នាក់តេស្ដវិជ្ជមាន  ហើយក្នុងចំណោម អ្នកឆ្លងទាំងនេះ ទៀតសោត មាន ៥,៧៣៨នាក់ បានស្លាប់ និង៩២,៩២៩នាក់ បានជាសះស្បើយឡើងវិញ។

បច្ចុប្បន្ន ប៉េរូគឺជាប្រទេសមានករណីឆ្លង COVID-19 ច្រើនលំដាប់ទី៨ នៅលើពិភពលោក ហើយរដ្ឋធានីលីម៉ា រងគ្រោះធ្ងន់ធ្ងរជាងគេដោយមានចំនួនអ្នកឆ្លង ១២០,១៨៣នាក់ ក្នុងចំណោមតំបន់ទាំងអស់នៃប្រទេសប៉េរូ៕

ដកស្រង់ពី៖ Fresh News