បណ្តាញសង្គម

អាកាសយានដ្ឋានថ្មីប្រចាំរដ្ឋធានីប៉េកាំង ចាប់ផ្តើមទទួលជើងហោះហើរ​ដឹកទំនិញជាលើកដំបូង!​

(ប៉េកាំង)៖ អាកាសយានដ្ឋានអន្តរជាតិថ្មីឈ្មោះ ដាស៊ីង (Daxing) ប្រចាំនៅរដ្ឋធានីប៉េកាំង ប្រទេសចិនបានចាប់ផ្តើម ទទួលជើងហោះហើរដឹកទំនិញ ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ នេះតែម្តង ចាប់តាំងពីការបើកដំណើរការជាផ្លូវការ កាលពីខែកញ្ញា ឆ្នាំ២០១៩។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ ជើងហោះហើរដឹកទំនិញដំបូង B757-200 នៃអាកាសចរណ៍ SF Express ដ៏ធំមួយរបស់ប្រទេសចិន បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Daxing នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយដឹកពេញដោយផ្លែយ៉ាម៉ីស្រស់ (fresh waxberries) ដែលមានប្រភពមកពីទីក្រុងហាងចូវ (Hangzhou) នៃខេត្តជែជាំង (Zhejiang) ភាគខាងកើតប្រទេសចិន។ គួ

របញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ Daxing មានរូបរាងដូចជាផ្កាយសមុទ្រ ត្រូវបានបង្កើតគំរោងសាងសង់ ឡើងកាលពីឆ្នាំ២០០៨ និងបើកដំណើរការជាផ្លូវការ នៅឆ្នាំ២០១៩ (ក្រោយបញ្ចប់ការសាងសង់ ៥ឆ្នាំដោយចំណាយទឹកប្រាក់ជាង ១១ពាន់លានដុល្លារអាមេរិក)។

ក្រៅពីការទទួលអ្នកដំណើរជាប្រចាំ Daxing ក៏មានបញ្ជរសម្រាប់យន្តហោះដឹកទំនិញ ចូលចតចំនួន ២៤កន្លែង ផងដែរ៕

ដកស្រង់ពី៖ Fresh News