បណ្តាញសង្គម

អាមេរិក លុបចោលបម្រាមមិនឲ្យអត្តពលិកលុតជង្គង់ នៅអំឡុងគោរពភ្លេងជាតិ

  (ញូវយ៉ក)៖ សហព័ន្ធកីឡាបាល់ទាត់សហរដ្ឋអាមេរិក USSF នៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ បានធ្វើការលុបចោល ចំពោះបម្រាមដែលហាមប្រាមមិនឲ្យកីឡាករ-កីឡាការិនី លុតជង្គង់នៅអំឡុងគោរពភ្លេងជាតិ  ដែលមិនជាប់ពាក់ព័ន្ធនឹងចលនា «Black Lives Matter» នោះឡើយ។

នេះបើយោងតាមការចេញផ្សាយដោយ Channel News Asia។ ក្នុងគោលនយោបាយនេះ ដែលត្រូវបានអនុម័តនៅឆ្នាំ២០១៧ បន្ទាប់ពីសមាជិកក្រុមបាល់ទាត់ ជម្រើសជាតិស្ត្រីអាមេរិក Megan Rapinoe បានលុតជង្គង់ អំឡុងពេលគោរពភ្លេងជាតិ មុនការប្រកួតក្នុងឆ្នាំ២០១៦ នោះ ក្នុងន័យស្វែងរកយុត្តិធម៌ ឲ្យអតីតកីឡាករអាមេរិក Colin Kaepernick ត្រូវបានគេរើសអើងពូជសាសន៍ ក្នុងអំឡុងការប្រកួត នាពេលកន្លងមក។

សហព័ន្ធខាងលើបានចេញសេចក្តីថ្លែងការណ៍មួយថា «យើងសូមអភ័យទោសដល់កីឡាករ របស់យើង ជាពិសេសកីឡាករ ស្បែកខ្មៅរបស់យើង បុគ្គលិកអ្នកគាំទ្រ  និងអ្នកទាំងអស់ដែលគាំទ្រ ការលុបបំបាត់ ការរើសអើងជាតិសាសន៍។ កីឡា គឺជាវេទិកាមួយដ៏មានឥទ្ធិពល  ដែលយើងប្រើ ដោយពុំមានប្រសិទ្ធភាព នាពេលកន្លងមក។ផ្ទុយទៅវិញ យើងអាចធ្វើបានកាន់តែល្អច្រើន ជាងនេះទៀត ប្រសិនបើយើង ចេះកែប្រែវិញនោះ»។

គួរបញ្ជាក់ផងថា បញ្ហាចម្រូងចម្រាសខាងលើនេះ បានវិលត្រឡប់មកវិញ ក្រោយការស្លាប់របស់លោក George Floyd ដែលជាបុរសស្បែកខ្មៅ ក្រោមស្នាដៃប៉ូលិសស្បែកសនៃអាមេរិកកាលពីចុងខែឧសភា ឆ្នាំ២០២០៕

ដកស្រង់ពី៖ Fresh News