Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌាទើបបំបែកកំណត់ត្រាដ៏អាក្រក់ថ្មី១ទៀត នោះគឺការរកឃើញអ្នកឆ្លង COVID-19 រហូតដល់​៩,៩៩៦នាក់ក្នុងមួយថ្ងៃ!

  • បោះពុម្ព

  (ញូដេលី)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារ COVID-19 សម្រាប់ថ្ងៃព្រហស្បតិ៍នេះ ឥណ្ឌាបានបំបែកកំណត់ត្រាសាជាថ្មីម្តងទៀតហើយ ដោយមានអ្នកឆ្លងថ្មីៗរហូតដល់ ៩,៩៩៦ករណី និងអ្នកស្លាប់ថ្មីចំនួន ៣៥៧នាក់ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។ តួលេខខាងលើនេះ គឺខ្ពស់បំផុតពុំធ្លាប់មាននោះឡើយ ទាំងករណីឆ្លង និងករណីស្លាប់ថ្មីៗ ប្រចាំថ្ងៃនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។

បើបូកបន្ថែមលើតួលេខខាងលើ វាធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌាកើនដល់ ២២៨៦,៥៧៩ករណី ដោយក្នុងនោះអ្នកជំងឺ ៨,១០២នាក់បានស្លាប់ និង ១៤១,០២៩នាក់ទៀតបានជាសះស្បើយឡើងវិញ។ ប្រការនេះវាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល  នៅក្នុងមន្ទីរពេទ្ យនាពេលបច្ចុប្បន្នមានចំនួន ១៣៧,៤៤៨នាក់។

គួរបញ្ជាក់ថា នៅចំពោះមុខវិបត្តិសកលមួយនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការបិទទ្វារប្រទេសតាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 ហើយការបន្តបិទនៅតំណាក់កាលទី ៥ ទើបតែត្រូវបានប្រកាសកាលពីថ្ងៃទី០១ ខែមិថុនា។

ទោះជាបែបនេះក្តី ស្ថានការណ៍ COVID-19 នៅក្នុងប្រទេស ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី ២ លើលោកមួយនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និងកាន់តែកើនឡើងថែមទៀត៕

ដកស្រង់ពី៖ Fresh News