Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រីប៉ូលិសប៉េរូជិត ១០,០០០នាក់ឆ្លងជំងឺ COVID-19 ពេលបំពេញភារកិច្ច ក្នុងនោះ១៧០នាក់បាត់បង់ជីវិត

  • បោះពុម្ព

  (លីម៉ា)៖ មន្ត្រីប៉ូលិសយ៉ាងហោច ១៧០នាក់នៅក្នុងប្រទេសប៉េរូ បានបាត់បង់ជីវិតបន្ទាប់ពីឆ្លង COVID-19 កំឡុងចុះពង្រឹងវិធានការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវមួយនេះ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។ មន្ត្រីប៉ូលិសជិត ១០,០០០នាក់បានឆ្លង COVID-19 កំឡុងពួកគេចុះពង្រឹងវិធានការបិទប្រទេស និងគម្លាតសង្គមរយៈពេល ១២សប្ដាហ៍មកនេះ។

ចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) រដ្ឋមន្ត្រីមហាផ្ទៃប៉េរូលោក ហ្គាស្តុន រ៉ូឌ្រីហ្គែស (Gaston Rodriguez) បានគូសបញ្ជាក់ដូច្នេះថា «ប៉ូលិសរបស់យើង ៩,៩០០នាក់បានឆ្លង COVID-19 ហើយក្នុងនោះមាន ១៧០នាក់បានស្លាប់»។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ប៉ូលិស ៤,០០០នាក់ផ្សេងទៀត នីងតម្រូវឱ្យស្នាក់នៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ដោយសារបញ្ហាអាយុ និងសុខាភាពរបស់ពួកគេ។

គួរបញ្ជាក់ថា បើតាមលោក Gaston Rodriguez ប៉ូលិសរុប ៨០,០០០នាក់ ត្រូវបានដាក់ពង្រាយឱ្យចុះរឹតបន្តឹងវិធានការបិទប្រទេសប៉េរូ ដែលបច្ចុប្បន្នជាប្រទេស រងគ្រោះធ្ងន់ធ្ងរលំដាប់ទី ២ ក្នុងតំបន់អាមេរិកឡាទីនបន្ទាប់ប្រេស៊ីល និងលេខ ៨ លើពិភពលោកដោយមានករណីឆ្លង COVID-19 ចំនួន ២១៤,៧៨៨ករណីក្នុងនោះស្លាប់ ៦,១០៩នាក់ និងជាសះស្បើយ ១០២,៤២៩នាក់៕

ដកស្រង់ពី៖ Fresh News