បណ្តាញសង្គម

ករណីផ្ទុះឡានដឹកប្រេង នៅប្រទេសចិនភាគខាងកើត

អាជ្ញាធរក្នុងតំបន់ បានប្រាប់ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអាទិត្យនេះថាចំនួនអ្នកស្លាប់ដោយសារការផ្ទុះរថយន្ដដឹកប្រេង កាលពីថ្ងៃសៅរ៍ នៅខេត្ដ Zhejiang ប្រទេសចិនភាគខាងកើត បានកើនឡើងដល់ ១៩ នាក់ហើយ។

មានអ្នករងរបួសសរុបចំនួន ១៧២ នាក់ ក្នុងនោះមានអ្នករងរបួសធ្ងន់ ២៤ នាក់ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ គ្រោះថ្នាក់នេះ បានកើតឡើងនៅម៉ោងប្រហែល ៥ល្ងាចថ្ងៃសៅរ៍ នៅពេលដែលឡានដឹកសាំងមួយគ្រឿង ផ្ទុកដោយឧស្ម័នរាវ បានផ្ទុះនៅក្បែរភូមិ Liangshan ក្នុងក្រុង Daxi ស្ថិតនៅក្នុងទីក្រុង Wenling នៅលើផ្នែកមួយនៃផ្លូវរថភ្លើងលឿន Shenyang-Haikou ។

ការផ្ទុះលើកទី ២ បានកើតឡើងនៅពេលដែលរថយន្តកំពុងឆេះនោះ បានផ្លោងធ្លាក់ទៅលើរោងជាងក្បែរផ្លូវល្បឿនលឿន ហើយបណ្តាលឱ្យផ្ទះប្រជាជននិងរោងចក្ររបស់រោងជាងនោះ។

អាជ្ញាធរការពារបរិស្ថានក្នុងតំបន់ ក៏បានត្រួតពិនិត្យការបំពុលខ្យល់ និងទឹកជុំវិញកន្លែងគ្រោះថ្នាក់ផងដែរ។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងស្វែងរកជនរងគ្រោះ គឺកំពុងដំណើរការ។

មូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែមទៀត នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីចុងសប្តាហ៏។