Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាម៉េរិក និងអ៊ីស្រាអែល ធ្វើពិសោធន៍រួមគ្នា លើប្រព័ន្ធការពារ គ្រាប់មីស៊ីល

  • បោះពុម្ព

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យ ក្រសួងការពារជាតិ អាមេរិក លោក ស្ទេវ វ៉ារ៉ែន បាននិយាយថា កម្មវិធី ពិសោធន៍រួមគ្នា ដែលធ្វើឡើង ដោយសហរដ្ឋ អាម៉េរិក និងប្រទេស អ៊ីស្រាអែល ទៅលើប្រព័ន្ធ ការពារ គ្រាប់កាំជ្រួច មីស៊ីល ត្រូវបានរៀបចំ ឡើងយ៉ាង ប្រសើរបំផុត ដើម្បីប្រឆាំង និងគំរាមកំហែង ដោយមីស៊ីល នាពេលអនាគត ដូចដែលបានគ្រោងទុក ។

ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ នេះ ដោយលើកឡើងពី សម្ដី របស់លោក វ៉ារ៉ែន ដែលបានថ្លែងប្រាប់ ក្រុមអ្នករាយការណ៍ ព័ត៌មានថា អង្គការ ការពារ គ្រាប់មីស៊ីល អ៊ីស្រាអែល ជាមួយនាយកដ្ឋាន ស្រាវជ្រាវ ការពារ និងអភិវឌ្ឍន៍ នៃទីភ្នាក់ងារ ការពារ មីស៊ីល អាមេរិក បានធ្វើតេស្ត រួមគ្នាមួយ ក្នុងការការពារ និងស្ទាក់ចាប់ គ្រាប់កាំជ្រួច មីស៊ីល ។

ប្រទេស អ៊ីស្រាអែល ដែលជាសម្ព័ន្ធ មិត្តកាត់ ទឹកមិនដាច់ នឹងប្រកាស ពីគោលដំណង របស់ខ្លួន ទៅលើ ប្រព័ន្ធការពារ គ្រាប់មីស៊ីលមួយ ព្រោះវាជា អាទិភាព ការពារ របស់ប្រទេសមួយ ដែល បានសហការគ្នា តាំងពី អតីតកាល ជាមួយ នឹងក្រសួង ការពារជាតិ អាម៉េរិក ទៅលើសមត្ថភាព ធ្វើពិសោធន៍ ស្រដៀងគ្នា នេះដែរ ហើយការធ្វើ តេស្តនេះ ត្រូវបាន ធ្វើឡើង នៅលើដែន សមុទ្រ ក្នុងរបស់ប្រទេស អ៊ីស្រាអែល ៕

ដកស្រង់ពី៖ ដើមអម្ពិល