Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង ព្រមានសងសឹកកូរ៉េខាងត្បូង

  • បោះពុម្ព

មន្ត្រីជាន់ខ្ពស់សាធារណះរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ឬកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃសៅរ៍ថា វាជាពេលវេលាមួយដ៏សមស្រប ដើម្បីបំបែកទំនាក់ទំនងជាមួយអាជ្ញាធរកូរ៉េខាងត្បូង និងទំនងជាសងសឹកដោយកម្លាំងយោធា ប្រឆាំងនឹងកូរ៉េខាងត្បូងផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយទីភ្នាក់ងារព័ត៌មានមជ្ឍឹមផ្លូវការ កូរ៉េ លោកស្រី គីម យ៉ូជុង ដែលជាអនុប្រធាននាយកដ្ឋានទីមួយនៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ (WPK) និងជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយថា លោកស្រី បានផ្តល់ការណែនាំសម្រាប់សកម្មភាពសំរេចចិត្ត ដែលត្រូវធ្វើ។

កូរ៉េខាងជើង បានវាយប្រហារម្តងហើយ-ម្តងទៀតមកលើកូរ៉េខាងត្បូង ចាប់តាំងពីសប្តាហ៍មុន ក្នុងការតវ៉ាប្រឆាំងនឹងខិត្តប័ណ្ណឃោសនាប្រឆាំងនឹងទីក្រុងព្យុង-យ៉ាង ដែលត្រូវបានបញ្ជូនដោយក្រុមផ្តាច់ខ្លួន និងក្រុមសកម្មជន នៅច្រកឆ្លងកាត់ព្រំដែន។

ទីក្រុងព្យុងយ៉ាង ក៏បានបិទការិយាល័យទំនាក់ទំនងរួមគ្នារបស់ខ្លួន និងបានកាត់ផ្តាច់រាល់បណ្តាញទំនាក់ទំនងជាមួយខាងត្បូងផងដែរ ដោយសារខ្លួន បាត់បង់នូវជំនឿទុកចិត្តទាំងអស់ចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង និងបានព្រមានអំពី "ការសោកស្តាយ និងឈឺចាប់" នៅពេលខាងមុខ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីចុងសប្តាហ៏។