បណ្តាញសង្គម

យោធាអ៊ីស្រាអែល បោសសម្អាតជំរុំ ជនភៀសខ្លួន ប៉ាឡេស្ទីន នៅវេសត៍ប៊ែង ស្លាប់ម្នាក់

រ៉ាម៉ាលឡាហ៍៖ ជនជាតិ ប៉ាស្ទីនម្នាក់ ត្រូវបានយោធា អ៊ីស្រាអែល បាញ់ស្លាប់ កាលពី ព្រឹកថ្ងៃពុធ ទី១០ ខែកញ្ញា នេះ នៅពេលដែល កងកម្លាំង អ៊ីស្រាអែល ធ្វើការ បោសសម្អាត ជំរុំជន ភៀសខ្លួន ប៉ាឡេស្ទីន ក្បែរទីក្រុង រ៉ាម៉ាលឡាហ៍ ក្នុងតំបន់ វែសត៍ប៊ែងនោះ។

ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃពុធ នេះដោយដកស្រង់ សម្តី ពីសាក្សីជា ពេទ្យយោធានៅ តំបន់ នោះថា បុរសម្នាក់ ឈ្មោះ អ៊ីស្សា អាល់ កាតារី វ័យ ២៣ឆ្នាំ ពិតជាត្រូវ បានយោធា អ៊ីស្រាអែល បាញ់សម្លាប់ ពីក្រោយខ្នង ពិតប្រាកដមែន ។ សាក្សី ខាងលើនេះ បានបន្តទៀតថា នៅពេលដែល កងយោធា ធ្វើការលុកលុយ នៅទីតាំង ជំរុំ នោះ ការប៉ះទង្គិចគ្នា រវាងប្រជាជន នៅហ្នឹងកន្លែង ក៏បានផ្ទុះឡើង ហើយបន្ទាប់ មកយោធា អ៊ីស្រាអែល ក៏បានបាញ់ សម្លាប់ អាល់ កាតារី ជាការគម្រាម រំងាប់ការតវ៉ា។

គួរបញ្ជាក់ថា បុរស ប៉ាឡេស្ទីន ខាងលើនេះ ត្រូវបាន រថយន្ត សាមុយ បញ្ជូនទៅកាន់ មន្ទីរពេទ្យ ប៉ុន្តែលោក បានដាច់ខ្យល់ ភ្លាមៗ ពេលទៅដល់ទីនោះ។ ក្រៅពីការ បាញ់នោះ យោធា អ៊ីស្រាអែល ក៏បានបាញ់ ឧស្ម័នបង្ហូរ ទឹកភ្នែក ដាក់ ហ្វូងបាតុករ ប៉ាឡេស្ទីន ផងដែរ ៕

ដកស្រង់ពី៖ ដើមអម្ពិល