បណ្តាញសង្គម

និយតករជប៉ុន អនុម័តឲ្យ ចាប់ផ្តើមដំណើរការ រ៉េអាក់ទ័រ នុយក្លេអ៊ែរ ដំបូងបង្អស់

ជប៉ុន៖ និយតករ នុយក្លេអ៊ែរ ជប៉ុន បានផ្ដល់ភ្លើងខៀវ នៅថ្ងៃពុធនេះ ដើម្បីឲ្យចាប់ផ្តើម ដំណើរការឡើងវិញ នូវស្ថានីយថាមពល នុយក្លេអ៊ែរមួយ ដែលជាជំហានទីមួយ ដើម្បីបើកសាជាថ្មីវិញ នូវឧស្សាហកម្មមួយ ដែលត្រូវបាន ឲ្យផ្អាកសកម្មភាព បន្ទាប់ពី មហន្តរាយ នៃស្ថានីយ Fukushima ហើយដែលនាំ ឲ្យបិទជាស្ថាពរ នូវស្ថានីយ ចាស់ៗ ១០កន្លែងទៀត។

អាជ្ញាធរ និយតករ នុយក្លេអ៊ែរ "NRA" បានថ្លែងថា ស្ថានីយ ផលិត ថាមពល Sendai ដំណើរការ ដោយរ៉េអាក់ទ័រ (Reactors) ចំនួន២ នៃក្រុមហ៊ុន ថាមពល អគ្គិសនី Kyushu Electric Power នៅ ភាគនិរតី នៃប្រទេសជប៉ុន គួរតែចាប់ ផ្តើមដំណើរការ ឡើងវិញ ប៉ុន្តែ នៅចាំបាច់ ទាល់តែទទួល បានការយល់ ព្រមពី អាជ្ញាធរ ក្នុងមូលដ្ឋាន។

ប្រទេស ជប៉ុន ស្ទើរតែបញ្ចប់ ទៅហើយទូទាំង ពេលពេញ មួយឆ្នាំ ដោយមិនមាន ថាមពល នុយក្លេអ៊ែរ ចាប់តាំងពី ឆ្នាំ ១៩៦៦ មកហើយ ការមិនទុកចិត្ត ជាសាធារណ កើតឡើង យ៉ាងខ្ពស់ បន្ទាប់ពីមហន្តរាយ នៃស្ថានីយ Fukushima ឆ្នាំ ២០១១នោះ ហើយដែល ជាស្ថានភាព យ៉ាងអាក្រក់ បំផុតចាប់តាំងពី កើតមហន្តរាយ នៅChernobyl ឆ្នាំ១៩៨៦នោះ។

ទន្ទឹម ពេលជាមួយគ្នានោះ ដែរ រដ្ឋាភិបាល ជប៉ុន កំពុងតែដាក់ សម្ពាធ ដល់ក្រុម និយតករ ឲ្យធ្វើការសម្រេច ចំពោះការ លែងដំណើរការ បានតទៅទៀតនូវ រ៉េអាក់ទ័រ ចំនួន ៤៨កន្លែង ដែលចាស់ៗ បំផុតទៅហើយ ជាមួយ នឹងការប្រឈម សុវត្ថិភាព ដ៏ខ្ពស់។

លើកលែង តែរ៉េអាក់ទ័រ ដែលមានអាយុ ៤០ឆ្នាំ ឬលើសពីនេះ បន្តិចបន្តួច ប៉ុណ្ណោះ ដែលប្រហែល ជាជួយឲ្យឈ្នះ ទៅលើជំនឿ សាធារណៈ ។ បើតាមមើល ទៅមាន២ ភាគ៣ នៃចំនួនរ៉េអាក់ទ័រ នុយក្លេអ៊ែរ ៤៨ប្រហែល ជាមិនវិលមក ដំណើរការ ទៀតទេ ពីព្រោះប្រឈមនឹង តម្លៃខ្ពស់ ការប្រឆាំង នៅក្នុងមូលដ្ឋាន ឬក៏ការប្រថុយ ប្រថាន នឹងការរញ្ជួយដី ។ គឺមានតែចំនួន ១ភាគ៣ ប៉ុណ្ណោះ នៃចំនួន រ៉េអាក់ទ័រ ខាងលើនេះ ដែល នឹងអាចវិល ទៅរកដំណើរការ ដូចដើមវិញបាន។ ការវិភាគ មួយរបស់ Reuters បានបង្ហាញ ប្រាប់នៅឆ្នាំនេះ ៕