Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Donald Trump ស្បថឈប់មើលកីឡាជាតិ និងបាល់ទាត់ផងដែរ ក្រោយសហព័ន្ធអនុញ្ញាតឲ្យមានការលុតជង្គង់ពេលគោរពភ្លេងជាតិ

  • បោះពុម្ព

  (ញូវយ៉ក)៖ លោក Donald Trump ប្រធានាធិបតីអាមេរិក បានធ្វើការស្បថស្បែរឈប់ទស្សនា ព្រឹត្តិការណ៍កីឡាជាតិ  រួមទាំងបាល់ទាត់ផងដែរ ក្រោយពេលសហព័ន្ធលុបចោល បម្រាមលុតជង្គង់ ពេលគោរពភ្លេងជាតិ កាលពីសប្តាហ៍មុនរួចមក ក្នុងន័យគាំទ្រដល់ចលនា ប្រឆាំងការរើសអើងពូជសាសន៍ នោះបានកំពុងផ្ទុះឡើងនៅបណ្តាប្រទេសជាច្រើន មិនថាតែនៅអាមេរិកនោះទេ។

Trump បានថ្លែងកាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ Dailymail បានឲ្យដឹងថា «ខ្ញុំនឹងមិនមើលគ្រប់ការប្រកួតកីឡាជាតិទៀតទេ ក៏ព្រោះតែប្រធានបាល់ទាត់ជាតិ NFL បានកំពុងតែនាំមុខស្រាប់ ក្នុងរឿងនេះ»។

ប្រធានាធិបតីដែលត្រៀមបោះឆ្នោតក្នុងអាណត្តិទី២ នាខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនោះក៏ធ្លាប់បានធ្វើការរិះគន់ កីឡាករ-កីឡាការិនីដែលបានលុតជង្គង់ ពេលគោរពភ្លេងជាតិមុនការប្រកួតចាប់ផ្តើមនាពេលកន្លងមកផងដែរ ដោយបានគូសបញ្ជាក់ថា «វាពិតជាមិនគោរពប្រទេស និងឲ្យតម្លៃទង់ជាតិរបស់ពួកយើង»។

គួររំលឹកផងថា សហព័ន្ធកីឡាបាល់ទាត់អាមេរិក USSF បានសម្រេចទម្លាក់ចោលបម្រាមលុតជង្គង់ពេលគោរពភ្លេង ជាតិ (anthem) ដែលបានចាត់ទុកថា គោលការណ៍នេះខុស ហើយក៏ដើម្បីចូលរួមចលនាប្រឆាំងការរើសអើងពូជសាសន៍ ពណ៌សម្បុរថែមទៀតផង។

មួយវិញទៀត ច្បាប់ហាមប្រាមខាងលើនេះ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៧ នៅក្រោយ ១ឆ្នាំពេលកីឡាការិនី បាល់ទាត់អាមេរិក Megan Rapinoe បានធ្វើការលុតជង្គង់ ពេលគោរពភ្លេងជាតិ  ដើម្បីជាការចូលរួមប្រឆាំង ជាមួយលោក Colin Kaepernick ដែលត្រូវបានរើសអើងពូជសាសន៍  នៅអំឡុងប្រកួតកីឡាជាតិ នាពេលកន្លងមក ដោយសារតែរូបលោកមានសម្បុរខ្មៅ៕

ដកស្រង់ពី៖ Fresh News