Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងប៉េកាំង មានករណី COVID-19 ថ្មី ចំនួន៣៦

  • បោះពុម្ព

គណៈកម្មការសុខាភិបាលក្រុង បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា រដ្ឋធានីប៉េកាំង បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ក្នុងស្រុកថ្មីចំនួន ៣៦ ករណី និងករណីអរោគសញ្ញាថ្មី១ កាលពីថ្ងៃសៅរ៍។

គិតត្រឹមថ្ងៃសៅរ៍នេះ ទីក្រុងប៉េកាំង មានករណីឆ្លង COVID-19 ក្នុងស្រុកចំនួន ១៩៣ ក្នុងនោះមាន ៤១១ នាក់ ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ និង៩ នាក់ បានស្លាប់។

នៅមានអ្នកជំងឺតែចំនួន ៤៣ នាក់ទេ ដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ និងករណីអរោគសញ្ញា ចំនួន ១ទេ ដែលស្ថិតក្រោមការអង្កេតវេជ្ជសាស្ត្រ។ រហូតមកដល់ពេលនេះ រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន មានករណីឆ្លងតាមរយះការនាំចូល ចំនួន ១៧៤ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។