Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណី COVID-19 នៅអ៊ីស្រាអែល មានលើស ១៩.០០០នាក់

  • បោះពុម្ព

ក្រសួងសុខាភិបាលអ៊ីស្រាអែល បានរាយការណ៍អំពីករណី COVID-19 ថ្មីចំនួន ៨៣ ករណី កាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនសរុប ឡើងដល់ ១៩.០៥៥នាក់ ។

យោងតាមក្រសួង ចំនួនអ្នកស្លាប់ នៅតែ ៣០០ នាក់ដដែល សម្រាប់រយះពេល ៣ថ្ងៃជាប់គ្នាៗមកនេះ ខណៈដែលចំនួនអ្នកជម្ងឺ មានសភាពធ្ងន់ធ្ងរ បានធ្លាក់ចុះពី ៣៥ មក ៣៣ នាក់ ក្នុងចំណោមអ្នកជំងឺ ១៣៣ នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះ។

ចំនួនអ្នកជាសះស្បើយសរុប បានឡើងដល់ ១៥.៣៧៥ នាក់ ដោយមានអ្នកជាសះស្បើយថ្មី ចំនួន ១៨នាក់ ខណៈចំនួនករណីសកម្ម បានកើនឡើងដល់ ៣.៣៨០ នាក់។

កាលពីព្រឹកថ្ងៃអាទិត្យកន្លងមកនេះ ក្រសួងសុខាភិបាលអ៊ីស្រាអែល បានយល់ព្រមបន្ធូរបន្ថយការរឹតត្បិត ចំពោះកីឡាករបាល់ទាត់ និងកីឡាបាល់បោះជំនាញ ដែលអ្នកទាំងអស់នោះ ត្រូវតែបន្តដាក់ខ្លួនឲ្យដាច់ដោយឡែកនៅក្នុងផ្ទះ ដែលជាផ្នែកមួយនៃការបន្តកិច្ចបណ្តុះបណ្តាល និងការប្រកួតប្រជែងនានា នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។