Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីផ្ទុះបំពង់ហ្គាស នៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុល

  • បោះពុម្ព

យ៉ាងហោចណាស់មានមនុស្ស ៦ នាក់ បានរងរបួសកាលពីថ្ងៃសៅរ៍ នៅក្នុងការផ្ទុះបំពង់ហ្គាសមួយកន្លែង នៅកណ្តាលទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួគី។

បើតាមស្ថានីយទូរទស្សន៍ NTV ក្នុងស្រុក រាយការណ៍មកថា ឧប្បត្តិហេតុនេះបានកើតឡើងនៅអគារមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ នៅសង្កាត់ Okmeydani នៅចំហៀងប៉ែកអឺរ៉ុបនៃទីក្រុង។

រថយន្តសង្គ្រោះបន្ទាន់ជាច្រើន ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយមូលហេតុនៃការផ្ទុះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។