Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនដីគោក មានករណី COVID-19 ថ្មី ចំនួន៥៧

  • បោះពុម្ព

អាជ្ញាធរសុខាភិបាលចិន បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួន បានទទួលរបាយការណ៍ករណី COVID-19 ថ្មី ចំនួន ៥៧ នៅលើទឹកដីចិនដីគោក កាលពីថ្ងៃសៅរ៍ ដែលក្នុងនោះមាន ៣៨ ករណី ត្រូវបានចម្លងក្នុងស្រុក និង ១៩ ករណី ត្រូវបាននាំចូល។

គណៈកម្មការសុខភាពជាតិ បាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា ក្នុងចំណោមករណីឆ្លងក្នុងប្រទេស មាន ៣៦ ករណី គឺកើតមាននៅក្នុងរដ្ឋធានីប៉េកាំង និង ២ ករណីទៀតនៅខេត្ត Liaoning ឡៅនីង។

មិនមានអ្នកស្លាប់ដោយសារជំងឺនេះ ត្រូវបានគេរាយការណ៍ទេ កាលពីថ្ងៃសៅរ៍ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន។