Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាកសពចំនួន ៨២ ត្រូវបានរកឃើញ បន្ទាប់ពីការវាយប្រហាររបស់ក្រុម Boko Haram នៅភាគឥសាន្តប្រទេសនីហ្សេរីយ៉ា

  • បោះពុម្ព

ប្រភពក្នុងតំបន់ បានឲ្យដឹងថា សាកសពប្រហែល ៨២ ត្រូវបានរកឃើញមកទល់ពេលនេះ ពីការវាយប្រហារចំនួន ៤ នៅក្នុងទីតាំងបីផ្សេងគ្នា ដោយក្រុមសកម្មប្រយុទ្ធ Boko Haram ដែលសង្ស័យនៅក្នុងរដ្ឋមួយ នៅតំបន់ភាគឥសានប្រទេសនីហ្សេរីយ៉ា។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សាកសពរបស់ពួកសកម្មប្រយុទ្ធ Boko Haram ជនស៊ីវិល និងកងទ័ពមួយចំនួន ត្រូវបានរកឃើញតាំងពីថ្ងៃសៅរ៍ នៅក្នុងការវាយប្រហារបង្ហូរឈាមចុងក្រោយបង្អស់នៅក្នុងទីតាំងចំនួន ៣ នៃរដ្ឋ Borno ភាគឥសាន។

ពួកសកម្មប្រយុទ្ធ បាន «ប៉ុនប៉ងវាយបំបែកទីក្រុង» ប៉ុន្តែខាងកងទ័ព បានធ្វើឱ្យពួកគេរបួសធ្ងន់ធ្ងរ និងចាប់ខ្លួនពួកគេមួយចំនួនធំ ហើយឧបករណ៍របស់ពួកគេ រួមទាំងរថយន្តដឹកកាំភ្លើង ចំនួន ៤ គ្រឿង ត្រូវបានដុតបំផ្លាញ។

កងទ័ព និងជនស៊ីវិលមួយចំនួនធំ រួមទាំងស្រ្តី និងកុមារ ក៏ត្រូវបានសម្លាប់ផងក្នុងការវាយប្រហារដ៏តានតឹង ដោយក្រុមឧទ្ទាម Boko Haram ហើយផ្ទះចំនួន២ ត្រូវបានដុតបំផ្លាញ។

ចាប់តាំងពីឆ្នាំ ២០០៩មក ក្រុមឧទ្ទាម Boko Haram បានព្យាយាមបង្កើតរដ្ឋអ៊ីស្លាមមួយនៅភាគឥសាននៃប្រទេសនីហ្សេរីយ៉ា ដោយពង្រីកការវាយប្រហាររបស់ខ្លួនទៅកាន់ប្រទេសនានា នៅតំបន់បឹងអាងទឹក Chad នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន។