Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនមនុស្សស្លាប់ដោយសារ COVID-19 នៅឥណ្ឌាកើនដល់ជិត ១២,០០០នាក់

  • បោះពុម្ព

  (ញូដេលី)៖ ទិន្នន័យចុងក្រោយបង្អស់ស្តីអំពីស្ថានភាព COVID-19 ដែលបានផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធនេះបានបង្ហាញថា តួលេខអ្នកជំងឺ COVID-19 ដែលស្លាប់នៅក្នុងប្រទេសរបស់ខ្លួន បានកើនដល់ ១១,៩០៣នាក់ហើយ ខណៈករណីឆ្លងសរុបវិញបានកើនដល់ ៣៥៤,០៦៥ករណី។

នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានស៊ីនហួរនាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។ ប្រកាសនេះ វាបានធ្វើឲ្យឥណ្ឌាជាប្រទេសជាប់ចំណាត់ថ្នាក់ទី ៤ លើពិភពលោក ដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុត និងជាប់ចំណាត់ថ្នាក់លេខ ១ ប្រចាំអាស៊ីទាំងមូលតែម្តង។

ចំណែកឯករណីស្លាប់វិញ ប្រទេសអាស៊ីខាងត្បូងមួយនេះជាប់ចំណាត់លេខ ៨ នៅទូទាំងពិភពលោកនៃបណ្តាប្រទេស ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត។ នារយៈពេលចុងក្រោយនេះឥណ្ឌា ត្រូវបានគេចាត់ទុកថា  កំពុងឆ្លងកាត់ ស្ថានការណ៍លំបាកបំផុត នៅចំពោះមុខ COVID-19។

បើក្រឡេកមើលទៅលើអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃ គឺមានការកើនឡើងយ៉ាងគំហុកពុំធ្លាប់មានពីមុនមកឡើយ។ ប្រទេសមួយនេះបានបន្តបំបែកកំណត់ត្រាថ្មី ជិតមួយសប្តាហ៍ជាប់ៗគ្នាមកហើយ  ដោយក្នុងមួយថ្ងៃឥណ្ឌា បានកត់ត្រាករណីឆ្លងថ្មីលើសពី ១០,០០០ ករណីឯណោះ និងករណីស្លាប់ពីចន្លោះ ៣០០នាក់ ទៅ ៤០០នាក់។

គួរជម្រាបថា នៅចំពោះមុខវិបត្តិសកលមួយនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការ បិទទ្វារប្រទេសខាងលើនេះ តាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ ការឆ្លងរាលដាល នៃជំងឺ COVID-19។

ប៉ុន្តែស្ថានការណ៍ COVID-19 នៅក្នុងប្រទេស ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី ២ លើលោកមួយនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និងកាន់តែកើនឡើងថែមទៀត៕

ដកស្រង់ពី៖ Fresh News