Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិន ប្រកាសអាសន្នទន្លេលឿងចំពោះរឿងព្យុះភ្លៀង

  • បោះពុម្ព

ក្រុមសង្កេតផ្នែកជាតិរបស់ប្រទេសចិន កាលពីចុងសប្តាហ៏កន្លង បានធ្វើការប្រកាសអាសន្នទន្លេលឿងសារជាថ្មី ចំពោះបញ្ហាព្យុះភ្លៀងនៅផ្នែកខ្លះនៃភាគខាងត្បូង ភាគអាគ្នេយ៍ និងភាគកណ្តាលប្រទេសចិន ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់។

មជ្ឈមណ្ឌលឧតុនិយមជាតិ បានឲ្យដឹងថា ចាប់ពីរសៀលថ្ងៃសៅរ៍ ដល់រសៀលថ្ងៃអាទិត្យ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង និងព្យុះភ្លៀង នៅក្នុងតំបន់ក្វាងទុងក្វាងស៊ី យូណាន ហ៊ូណាន ហ៊ូប៉ី ជាំងស៊ូ អាន់ហួយ និងហេណាន។

ផ្នែកខ្លះនៃតំបន់ទាំងនេះ នឹងមានភ្លៀងធ្លាក់រហូតដល់ ៧០ មីល្លីម៉ែត្រ ក៏ដូចជាអាចមានព្យុះ ផ្គររន្ទះ និងខ្យល់បក់ខ្លាំងផងដែរ ដោយព្រមានថា ផ្នែកខ្លះនៃខេត្តអានហ៊ួយ ជាំងស៊ូ និងហ៊ូប៉ី អាចនឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ ១៥០ មីលីម៉ែត្រ។ ប្រទេសចិន មានប្រព័ន្ធព្រមានអាកាសធាតុពណ៌បួនជាន់ ដែលពណ៌ក្រហម តំណាងឱ្យធ្ងន់ធ្ងរបំផុត បន្ទាប់មកមានពណ៌ទឹកក្រូច-លឿង និងខៀវ។

មជ្ឈមណ្ឌលខាងលើ បានណែនាំដល់រដ្ឋាភិបាលក្នុងតំបន់ ឲ្យប្រុងស្មារតីចំពោះគ្រោះទឹកជំនន់ បំណាក់ដី និងបំណាក់ភក់ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនិងបានផ្តល់អនុសាសន៍ឱ្យរាល់ប្រតិបត្តិការនៅខាងក្រៅផ្ទះ ត្រូវបញ្ឈប់នៅតាមតំបន់គ្រោះថ្នាក់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន។