Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

COVID-១៩ នៅសេណេហ្គាល់ ឡើងដល់ជាង ៥.០០០នាក់

  • បោះពុម្ព

កាលពីថ្ងៃអាទិត្យ ក្រសួងសុខាភិបាលសេណេហ្កាល់ បានធ្វើសេចក្តីរាយការណ៍ ថា មានករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៩៤ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលធ្វើអោយចំនួនអ្នកឆ្លងសរុបនៅសេណេហ្គាល់ កើនឡើងដល់ ៥.០៩០ ករណី។

ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃអំពីស្ថានភាពជំងឺ COVID-19 គឺមានការធ្វើតេស្តសរុបលើមនុស្សចំនួន ១.២៣២នាក់ ក្នុងអំឡុងពេល ២៤ ម៉ោងចុងក្រោយ ដែលក្នុង ៩៤ នាក់ មានផ្ទុកលទ្ធផលវិជ្ជមាន ហើយ២៧ករណី ជាការឆ្លងតាមការនាំចូល។

ចំនួនអ្នកជំងឺ ដែលជា និងបានបញ្ជូនចេញពីមន្ទីរពេទ្យ បានកើនឡើងពីចំនួន ១១៦ នាក់ ដល់ ៣.៣៤៤ នាក់ ខណៈដែលចំនួនអ្នកជម្ងឺ នៅតាមមណ្ឌលថែទាំនៅតែមានចំនួនតែ ២២នាក់ទៀតទេ ។

ចំនួនអ្នកស្លាប់ ដែលទាក់ទងទៅនឹង COVID-១៩ នៅទ្រឹងត្រឹមចំនួន ៦០ នាក់ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាតនៅសេណេហ្គាល់ កាលពីថ្ងៃទី ២ ខែមីនាមក។

រដ្ឋាភិបាលសេណេហ្គាល់ បានបន្ធូរបន្ថយវិធានការរឹតត្បិតមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះ ប៉ុន្តែប្រទេសនេះ នៅតែស្ថិតក្នុងភាពអាសន្ននៅឡើយ ហើយរាល់ការធ្វើដំណើរតាមអាកាសអន្តរជាតិ ត្រូវបានផ្អាករហូតដល់ថ្ងៃទី ៣០ ខែមិថុនា នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន។