Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទោះផ្ទុះករណីឆ្លង និងស្លាប់ដោយសារ COVID-19 ឡើងវិញក្តីក៏លោក ដូណាល់ ត្រាំ មិនបិទទ្វារអាមេរិកជាលើកទី២ដែរ

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានលើកឡើងថា សហរដ្ឋអាមេរិកនឹងមិនចាត់វិធានការបិទប្រទេសជាលើកទី ២ នៅចំពោះ មុខការកើនឡើងនៃករណីឆ្លង និងស្លាប់ដោយសារ COVID-19 ឡើយ។

នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងមិនបិទខ្ទប់ប្រទេសម្តងទៀតឡើយ។ យើងនឹងមិនធ្វើវាទេ»។

ការលើកឡើងរបស់លោក ត្រាំ បែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមន្ត្រីទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានគឺ លោក ឡារី ឃូដឡូ (Larry Kudlow) និងរដ្ឋមន្ត្រីក្រសួងរតនាគារជាតិ លោក ស្ទេវិន ម៉ានូឈីន (Steven Mnuchin) បាននិយាយថា សហរដ្ឋអាមេរិកមិនអាច បិទសកម្មភាពសេដ្ឋកិច្ចម្តងទៀត នៅចំពោះមុខ COVID-19 ទេ។

គួរជម្រាបថា រហូតមកទល់ពេលនេះ ស្ថានការណ៍ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក ហាក់មិនទាន់ធូរស្បើយនៅឡើយទេ ខណៈដែលតួលេខអ្នកឆ្លង និងស្លាប់ត្រូវបានកើនឡើងជារៀងរាល់ថ្ងៃឡើងវិញ ក្រោយការបើកទ្វាររដ្ឋនានា និងការធ្វើបាតុកម្មស្វែងរកយុត្តិធម៌ឲ្យបុរសស្បែកខ្មៅ កាលពីប៉ុន្មានសប្តាហ៍មុន។

បច្ចុប្បន្នប្រទេសមហាអំណាចមួយនេះ បានកត់ត្រាចំនួនអ្នកឆ្លងសរុបជាង ២.២លានករណីហើយ ក្នុងនោះស្លាប់ជិត ១២ម៉ឺននាក់ ខណៈមនុស្សរាប់លាននាក់បានបាត់បង់ការងារធ្វើ ដោយសាររោគរាតត្បាតមួយនេះ៕

ដកស្រង់ពី៖ Fresh News