Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង់គ្លេស ចោទចិន រុស្ស៊ី និងអុីរ៉ង់ កំពុងធ្វើអាជីវកម្មលើវិបត្តិ COVID-19

  • បោះពុម្ព

(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បាននិយាយថា ចិន រុស្ស៊ី និងអ៉ីរ៉ង់ កំពុងធ្វើអាជីវកម្ម និងទាញយកប្រយោជន៍ពីវិបត្តិ COVID-19 តាមមធ្យោយបាយផ្សេងៗគ្នា ជាពិសេសគឺទីក្រុងប៉េកាំងតែម្ដង ដែលកំពុងប្រើប្រាស់វិបត្តិមួយនេះ ដើម្បីដាក់ចេញច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។ លោក Dominic Raab ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News នៅថ្ងៃព្រហស្បតិ៍នេះ។

ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការបរទេស អង់គ្លេសរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖‍ «យើងពិតជាបានដឹងថារុស្ស៊ី កំពុងចូលរួមនៅក្នុងការឃោសនា និងផ្សព្វផ្សាយព័ត៌មានបង្កការយល់ច្រឡំជាលក្ខណៈប្រព័ន្ធ។

ចំណែឯ ចិន និងអ៉ីរ៉ង់វិញ ក៏កំពុងធ្វើអាជីវកម្ម និងទាញយកប្រយោជន៍ពីវិបត្តិ COVID-19 តាមមធ្យោយបាយផ្សេងៗគ្នាផងដែរ។

ប៉ុន្តែ ខ្ញុំគិតថាវានឹងមិនផលប៉ះពាល់ អ្វីដល់នីតិវិធីបោះឆ្នោត នៅក្នុងចក្រភពអង់គ្លេសនោះទេ»។ តែទោះជាបែបនេះក្ដី ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ បានបដិសេធជារឿយៗចំពោះការចោទប្រកាន់ បែបនេះ ហើយអះអាងថា វាគ្រាន់តែជាការចោទប្រកាន់ គ្មានមូលដ្ឋាន ប្រឆាំងនឹងចិន ឬរុស្ស៊ី តែប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News