Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិកសម្រេចផែនការដកទ័ព ៨,៦០០នាក់ចេញពីអាហ្វហ្គានីស្ថាន តបតាមកិច្ចព្រមព្រៀងជាមួយតាលីបង់

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានកាត់បន្ថយកងទ័ពចំនួន ៨,៦០០នាក់ រួចហើយចេញពីប្រទេសអាហ្គានីស្ថាន ដើម្បីបំពេញតំណាក់កាលដំបូងក្រោមកិច្ចព្រមព្រៀងជាមួយនិងក្រុមសកម្មប្រយុទ្ធតាលីបង់។

នេះបើតាមសម្តីមន្ត្រីជាន់ខ្ពស់យោធាអាមេរិកមួយរូប ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។

អគ្គមេបញ្ជាការនៃទីបញ្ជាការកណ្តាលយោធាអាមេរិក លោក ខិនណេត ម៉ាខេនី (Kenneth McKenzie) បានលើកឡើងថា សហរដ្ឋអាមេរិកបានធ្វើតាមកិច្ចព្រមព្រៀង ដែលខ្លួនបានសន្យាក្នុងការដកទ័ព  ៨,៦០០នាក់ ក្នុងរយៈពេល ១៣៥ថ្ងៃ ដែលបានចុះហត្ថលេខាកាលពីចុងខែកុម្ភៈ ជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលតម្រូវឲ្យអាមេរិកដកទ័ពឲ្យបាន ៨,៦០០នាក់មុនពាក់កណ្តាលខែកក្កដា។

កិច្ចព្រមព្រៀងនេះដែរ ក៏ទាមទាមឲ្យអាមេរិកដកទ័ពទាំងអស់របស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ត្រឹមខែឧសភា ឆ្នាំ២០២១ផងដែរ បើសិនជាក្រុមសកម្មប្រយុទ្ធតាលីបង់ បំពេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង រួមមានការកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងក្រុមភេរវករ។

លោក McKenzie បានអំពាវនាវឲ្យមានការបេ្តជ្ញាក្នុងការដកទ័ពទាំងអស់ចេញ ប៉ុន្តែក៏ត្រូវមានលក្ខខណ្ឌថា ចាប់ពីពេលនេះតទៅការវាយប្រហារមកលើទឹកដីសហរដ្ឋអាមេរិក នឹងមិនមានប្រភព ចេញពីប្រទេស អាហ្វហ្គានីស្ថាន នោះឡើយ។

គួរបញ្ជាក់ថា កាលបរិច្ឆេទជាក់លាក់ក្នុងការដកទ័អាមេរិក ទាំងអស់មិនត្រូវបានកំណត់ទេ ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងកាលពីចុងខែឧសភាថា លោករំពឹងទុកថា នឹងមានការដកកងទ័ពទាំងអស់ ឲ្យបានឆាប់ក្នុងពេលដ៏សមហេតុផលណាមួយ៕

ដកស្រង់ពី៖ Fresh News