Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិនមិនពេញចិត្តជាខ្លាំង ចំពោះសេចក្តីថ្លែងការណ៍រួមនៃក្រុមប្រទេស G7 ជុំវិញបញ្ហាទីក្រុងហុងកុង

  • បោះពុម្ព

(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្តែងការមិនពេញចិត្តជាខ្លាំង  ចំពោះសេចក្តីថ្លែងការណ៍ រួមមួយ ស្តីពីកិច្ចការហុងកុង ដែលបានចេញដោយរដ្ឋមន្ត្រី ការបរទេស  នៃក្រុមប្រទេសសេដ្ឋកិច្ចនាំមុខG7 កាលពីថ្ងៃពុធកន្លងទៅនេះ។

នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរនារសៀលថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។ អ្នកនាំពាក្យក្រសួងកាបរទេសចិនលោក ចាវ លីចៀន (Zhao Lijian) បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

នាឱកាសនោះលោក ចាវ បានគូសបញ្ជាក់ថា «ប្រទេសចិនសូមក្រើនរំលឹកម្តងហើយម្តងទៀតថា កិច្ចការហុងកុងគឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដែលមិនអនុញ្ញាតឲ្យភាគីរដ្ឋាភិបាល  ឬអង្គការបរទេស ណាមួយជ្រៀតជ្រែកនោះឡើយ»។

ជាមួយគ្នានោះ អ្នកតំណាងកិច្ចការបរទេសចិនរូបនេះបានសង្កត់ធ្ងន់ថា «ការសម្រេចចិត្តរបស់សមាជប្រជាជនចិន និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាជាតិ ធ្វើឡើងមានគោលដៅសំខាន់  ប្រឆាំងសកម្មភាពទាំងឡាយណា ដែលចង់បំបែកទីក្រុងហុងកុងចេញពីចិន ឬប្រឆាំងនឹងអំពើហិង្សាណា  ដែលគំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់ របស់ទីក្រុងហុងប៉ុណ្ណោះ... ការបង្កើត និងកែលំអរប្រព័ន្ធច្បាប់  និងយន្តការអនុវត្តសម្រាប់ តំបន់រដ្ឋបាលពិសេស ហុងកុង គឺការធានាការពារសន្តិសុខជាតិ ដែលអនុឡោមទៅតាមកិច្ចព្រមព្រៀងប្រទេសមួយប្រព័ន្ធពីរ»។

គួរជម្រាបថា ជុំវិញគម្រោងអនុម័តច្បាប់ស្តីពីសន្តិជាតិ នៅហុងកុងនេះ វាបានបង្កជាក្តីបារម្ភជាខ្លាំង ពីសំណាក់ បណ្តាប្រទេស សេដ្ឋកិច្ចនាំមុខគេ G7។

សម្រាប់ G7 ដែលរួមានដូចជា អាមេរិក, អាល្លឺម៉ង់, អង់គ្លេស, បារាំង, ជប៉ុន, អ៊ីតាលី និងកាណាដា ច្បាប់សន្តិសុខជាតិដែលបាននិងកំពុងដាក់ឲ្យពិភាក្សានៅក្នុងសភាប្រជាជនចិន ចាប់ពីថ្ងៃព្រហស្បតិ៍ និងបន្តរហូតដល់ ថ្ងៃសៅរ៍ សប្តាហ៍នេះ គឺជាការគំរាមកំហែងដល់សិទ្ធិមនុស្សជាមូលដ្ឋាន និងស្វ័យភាពរបស់ហុងកុង៕

ដកស្រង់ពី៖ Fresh News