Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅឆ្នាំ២០២២ ប្រទេសមហាអំណាច ចិន នឹងស្ថាបនា ស្ថានីយអវកាស ដោយខ្លួនឯង

  • បោះពុម្ព

ប៉េកាំង៖ អនុប្រធាន ទីភ្នាក់ងារអវកាសចិន បានលើកឡើងថា នៅក្នុងឆ្នាំ២០២២ ចិន នឹងមានលទ្ធភាព បង្កើតស្ថានីយអវកាស ដោយខ្លួនឯង ។

លោក Yang Liwei ជាអនុប្រធាន ទីភ្នាក់ងារ អវកាស និងជាអ្នក អវកាស យានិកចិន ដំបូងគេ បានលើក ឡើងនៅក្នុង សន្និសីទ សារព័ត៌មានមួយ បន្ទាប់ពីមាន កិច្ចប្រជុំ ប្រចាំឆ្នាំ ស្តីអំពី សមាគម រុករកផ្នែក អវកាស បានបញ្ជាក់ថា នៅឆ្នាំ២០១៦ មន្ទីរពិសោធន៍ នៅទីអវកាស នឹងត្រូវរៀបចំឡើង ក្នុងនោះ មានយាន អវកាស ចំនួន ១១គ្រឿង និងយន្ត នាំស្បៀង១ ដែល នៅទីនោះដែរ ។នៅឆ្នាំ២០១៨ ការស្រាវជ្រាវ សំខាន់ សម្រាប់ការ ឈានទៅរក ការបង្កើត ស្ថានីយ អវកាស នោះនឹង ចាប់ផ្តើម ហើយគម្រោង ការងារនេះ នឹងសម្រេច បានក្នុងរយៈពេល ៨ឆ្នាំ ។

គួររំលឹកថា លោក Yang បានក្លាយជា អ្នកអវកាស យានិកដំបូង របស់ចិន នៅក្នុងឆ្នាំ២០០៣ ។ លោកបាន បន្ថែមថា សម្រាប់ទីតាំងថ្មី មួយសម្រាប់ ដំណើរការ នៃការបង្ហោះយាន នៅភាគ ខាងត្បូង ខេត្តហៃណាន នោះស្ទើររួចរាល់ ទាំងស្រុងហើយ ដែលអាច ធ្វើការបង្ហោះយាន អវកាស ជាបន្តទៀត បានយ៉ាងរលូន ៕

ដកស្រង់ពី៖ ដើមអម្ពិល