Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងប៉េកាំង មានករណី COVID-19 ថ្មីចំនួន៧

  • បោះពុម្ព

គណៈកម្មការសុខាភិបាលក្រុង បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងប៉េកាំង បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីក្នុងស្រុក ចំនួន ៧ករណី និងករណីអរោគសញ្ញាមួយករណី កាលពីថ្ងៃអាទិត្យ។

គណៈកម្មការនេះ បាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា មានករណីសង្ស័យថ្មីចំនួន ៤ ត្រូវបានចុះបញ្ជី កាលពីថ្ងៃអាទិត្យ។

ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៨ ខែមិថុនា ទីក្រុងប៉េកាំង បានរាយការណ៍ថា មានករណីឆ្លងក្នុងស្រុកចំនួន ៣១៨ ករណី ដែលពួកគេទាំងអស់កំពុងទទួលការព្យាបាល។ ទន្ទឹមនឹងនេះដែរ ក៏មានករណីអរោគសញ្ញាចំនួន ២៦ ករណី ដែលកំពុងស្ថិតក្នុងការឃ្លាំមើលផ្នែកវេជ្ជសាស្ត្រនៅឡើយ។

ការឆ្លងរាលដាលក្រុមថ្មីនេះ បានកើតឡើង បន្ទាប់ពីទីក្រុងនេះ សង្កេតអស់រយៈពេល ៥៧ ថ្ងៃ ដោយគ្មានរបាយការណ៍អំពីករណីឆ្លងក្នុងស្រុក នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។