Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីជាឆ្លង COVID-19 ជាសកល មានចំនួនលើស ១០ លាននាក់

  • បោះពុម្ព

បើតាមមជ្ឈមណ្ឌលសម្រាប់ប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE) នៅសកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា ករណីឆ្លងជំងឺ COVID-19 ជាសកល បានកើតឡើងដល់ ១០.០០១.៥២៧នាក់ កាលពីថ្ងៃអាទិត្យ។

ទន្ទឹមនឹងនេះ ចំនួនអ្នកស្លាប់ជាសកល ក៏បានឈានដល់ក្បែរ ៥០ម៉ឺននាក់ផងដែរ ។ សហរដ្ឋអាមេរិក ជាប្រទេសដែលមានករណីឆ្លង និងស្លាប់ច្រើនជាងគេបំផុត ដោយឡែកប្រទេសប្រេស៊ីល គឺមាន ១.៣១៣.៦៦៧ ករណីឆ្លង និងមានអ្នកស្លាប់ ៥៧.០៧០ នាក់ - ជាប្រទេសតែ ២ ដែលមានករណីឆ្លងជាង ១ លានករណី។

តាមទិន្នន័យ CSSE បានបង្ហាញថា ប្រទេសផ្សេងទៀត ដែលមានអ្នកស្លាប់ជាង ២ ម៉ឺននាក់ រួមមានអង់គ្លេស-អ៊ីតាលី-បារាំង-អេស្ប៉ាញ និងម៉ិកស៊ិក នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។