បណ្តាញសង្គម

តួលេខស្លាប់សកលដោយសារជំងឺ COVID-19 មានលើសពី ៥០ ម៉ឺន

តួលេខស្លាប់ដោយ COVID-19 នៅទូទាំងសកលលោក បានឈានដល់ ៥០០,១០៨ នាក់ កាលពីថ្ងៃអាទិត្យ គិតត្រឹមម៉ោង ៤កន្លះល្ងាច នេះបើយោងតាមមជ្ឈមណ្ឌលសម្រាប់ប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម ហៅកាត់ថា CSSE នៅសាកលវិទ្យាល័យ Johns Hopkins ។

ស្របពេលជាមួយគ្នានេះដែរ ករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកក៏បានកើនឡើងដល់ ១០.០៦៣.៣១៩ នាក់ផងដែរ នេះបើយោងតាម CSSE ។

សហរដ្ឋអាមេរិក គឺត្រូវបានគេរាយការណ៍មកថា មានករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-១៩ ច្រើនជាងគេ គឺឈរនៅអត្រា ២.៥៣៩.៥៤៤នាក់ឆ្លង និង ១២៥.៧៤៧នាក់ស្លាប់។

ប្រទេសផ្សេងទៀត ដែលមានអ្នកស្លាប់ជាង ២ ម៉ឺននាក់នោះ រួមមានប្រេស៊ីល-អង់គ្លេស-អ៊ីតាលី-បារាំង-អេស្បាញ និងម៉ិកស៊ិក នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។