Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បេសកកម្មចិនប្រចាំ UN ទាត់ចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ជុំវិញបញ្ហាសិទ្ធិមនុស្ស

  • បោះពុម្ព

(ញូវយ៉ក)៖ តំណាងអចិន្រ្តៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារសប្តាហ៍នេះ  បានច្រានចោលសេចក្តីថ្លែងការណ៍របស់តំណាងអចិន្រ្តៃយ៍របស់ សហរដ្ឋអាមេរិក លោកស្រី Kelly Craft ទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិន។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងា ព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។ អ្នកនាំពាក្យបេសកកម្មចិន ប្រចាំអង្គការសហរប្រជាជាតិ បាននិយាយកាលពីថ្ងៃទី៣០ ខែមិថុនា ថា៖ «សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍យ៉ាងលំអៀងដែល គ្មានមូលដ្ឋានច្បាស់លាស់ពីស្ថានភាពសិទ្ធិមនុស្ស  និងបាន ជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។

ទាក់ទងនឹងបញ្ហានេះដែរ ចិន បានសម្ដែងការមិនពេញចិត្តជាខ្លាំង ហើយថាមានតែប្រជាជនចិន តែប៉ុណ្ណោះ ដែលអាចពិណ៌នាពីស្ថានការណ៍សិទ្ធិមនុស្ សរបស់ប្រទេសចិនបាន។ រដ្ឋាភិបាលចិនតែងតែយកចិត្តទុកដាក់  លើសុខទុក្ខប្រជាជនលើកស្ទួយ និងការពារតាមមាគ៌ាអភិវឌ្ឍ ដែលមានចរិតលក្ខណៈចិន»។

នៅប៉ុន្មានទសវត្សចុងក្រោយនេះ ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចិនមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ននេះ ចិនមានប្រជាជនច្រើនជាងគេប្រមាណជា ១,៤ពាន់លាននាក់ដែលកំពុងរស់នៅក្នុងសន្តិភាព សេរីភាព និងសុភមង្គល ដោយគ្មានការភៀសខ្លួន និងគ្មានភាពភ័យខ្លាច។

លើសពីនេះទៅទៀត ប្រទេសចិន ក៏បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសិទ្ធិមនុស្សជាសកលផងដែរ។ ផ្ទុយទៅវិញ ស្ថានភាពសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក ឯណោះទេ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ។

ក្នុងពេលថ្មីៗនេះ ក្រុមប្រឹក្សាសិទ្ធិ មនុស្សរបស់អង្គការសហប្រជាជាតិ បានធ្វើការជជែកដេញដោលជាបន្ទាន់ និងអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេច ដែលបានថ្កោលទោសលើការរើសអើង ពណ៌សម្បុរ និងជាតិសាសន៍នៅសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យលោក George Floyd ស្លាប់។

ដូច្នេះហើយ យើងជំរុញឱ្យសហរដ្ឋអាមេរិក ស្តាប់ការព្រួយបារម្ភពីសហគមន៍ អន្តរជាតិ និង គួរពិចារណាលើការឆ្លុះបញ្ចាំងពីបញ្ហារបស់ខ្លួន ដើម្បីប្រជាជនរបស់ខ្លួន អាចដកដង្ហើមបាន។ នេះបើតាមអ្នកនាំពាក្យ បេសកកម្មចិន ប្រចាំអង្គការសហរប្រជាជាតិ។

គួរបញ្ជាក់ថា ក្នងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា  ប្រទេសចិននឹងបន្តកិច្ចខំប្រឹង របស់ខ្លួនដើម្បីលើកកម្ពស់ សិទ្ធិមនុស្ស ហើយការពារផលប្រយោជន៍ជាតិដាច់ខាត ពីប្រទេសដ៏ទៃ។ រាល់ការប៉ុនប៉ងកេងចំណេញផលនយោបាយ លើបញ្ហាសិទ្ធិមនុស្សដែលធ្វើឱ្យប៉ះពាល់ដល់សុន្តិសុខជាតិ នឹងត្រូវវិនាសជាមិនខាន៕

ដកស្រង់ពី៖ Fresh News