Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អឺរ៉ុបថ្កោលទោសការហ៊ុមព័ទ្ធតំបន់អណ្តូងប្រេងលីប៊ី និងវត្តមានទាហានបរទេសស៊ីឈ្នួល

  • បោះពុម្ព

(ទ្រីប៉ូលី)៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសលីប៊ី នៅថ្ងៃពុធនេះបានថ្កោលទោស  ចំពោះវត្តមាន ទាហានបរទេសស៊ីឈ្នួល នៅលើទឹកដីប្រទេសលីប៊ី ព្រមទាំងបានអំពាវនាវដល់ភាគីជម្លោះ ទាំងអស់ នៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងលុបចោលសកម្មភាពហ៊ុមព័ន្ធអណ្តូងប្រេង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសលីប៊ី បានលើកឡើងយ៉ាងដូច្នេះថា «យើងសូមអំពាវនាវដល់ តួអង្គទាំងអស់នៅក្នុងប្រទេសលីប៊ី ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងលុបចោលសកម្មភាព ហ៊ុមព័ទ្ធអណ្តូងប្រេង។

យើងសូមថ្កោលទោសពេញទំហឹង ចំពោះវត្តមានរបស់ទាហានបរទេសស៊ីឈ្នួល នៅក្នុងប្រទេសមួយនេះ រួមទាំងតំបន់ប្រេង សាហារ៉ា (Sharara) ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធប្រេងផ្សេងៗទៀតផងដែរ»។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ បានសង្កត់ធ្ងន់ទៀតថា «វត្តមានរបស់ទាហានបរទេសស៊ីឈ្នួល  បានបង្កគ្រោះថ្នាក់ ដល់ភាពត្រឹមត្រូវ នៃការដំឡើងគ្រឿងបរិក្ខា ក៏ដូចជាទីតាំងសម្រាប់ការផលិតកម្មប្រេងរបស់លីប៊ី ក្នុងរយៈពេលយូរអង្វែង»។

គួរជម្រាបថា បើយោងតាមក្រុមហ៊ុនផលិតប្រេងរបស់រដ្ឋាភិបាលលីប៊ី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ហៅកាត់ថា NOC បានឲ្យដឹងថា លីប៊ីបានខាតបង់ប្រាក់ប្រមាណ ៦ពាន់លានដុល្លាអាមេរិក បើរាប់ចាប់តាំងពីឧស្សាហកម្មផលិតប្រេងរបស់ខ្លួន ត្រូវបានផ្អាកកាលពីខែមករាកន្លងទៅនេះ៕

ដកស្រង់ពី៖ Fresh News