Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីឆ្លង COVID-19 នៅទីក្រុងតូក្យូមានអត្រាខ្ពស់បំផុត ចាប់តាំងពីលើកលែងការប្រកាសអាសន្ន

  • បោះពុម្ព

រដ្ឋាភិបាលទីក្រុងតូក្យូ កាលពីថ្ងៃពុធ បានបញ្ជាក់ពីការឆ្លង COVID-19 ថ្មីចំនួន ៦៧ ករណី ដែលធ្វើឲ្យករណីឆ្លងប្រចាំថ្ងៃថ្មី អស់រយះពេល៦ថ្ងៃជាប់ៗគ្នា នៅក្នុងរដ្ឋធានីជប៉ុន បានឡើងដល់ ៥០ ហើយជាចំនួនខ្ពស់បំផុត ចាប់តាំងពីការប្រកាសអាសន្ន ត្រូវបានលើកលែង កាលពីចុងខែឧសភា។

ចំនួននេះ គឺជាការកើនឡើងពី ៥៤ ករណី ដែលត្រូវបានបញ្ជាក់មួយថ្ងៃមុននេះ។ កន្លែងកម្សាន្តពេលរាត្រីនៅកណ្តាលទីក្រុងតូក្យូ គេឃើញមានករណីឆ្លងកើតឡើងជាច្រើន ដោយរដ្ឋាភិបាលក្រុងតូក្យូ បានបញ្ជាក់ពីករណីឆ្លងថ្មីចំនួន ២៧ ករណី ដែលមានទំនាក់ទំនងទៅនឹងមណ្ឌលកម្សាន្តបែបនេះ កាលពីថ្ងៃពុធ។

ចំនួនឆ្លងសរុប គឺមិនរាប់បញ្ចូលអ្នកដែលទាក់ទងនឹងនាវាកំសាន្ត ដែលបានធ្វើចត្តាឡីស័ក នៅក្រុងយ៉ាកូហាម៉ានោះទេ។ ហើយឥលូវនេះ ចំនួនសរុបមាន ១៨.៨៩៦ នាក់ នៅទូទាំងប្រទេសជប៉ុន ជាមួយនឹងការឆ្លងថ្មីចំនួន ១២៧ នាក់ កាលពីថ្ងៃពុធ។

យោងតាមតួលេខចុងក្រោយពីក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន កាលពីល្ងាចថ្ងៃពុធ ចំនួនអ្នកស្លាប់ដោយសារវីរុសនេះ មានចំនួនសរុប ៩៨៩ នាក់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ.។