Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិកកំពុងព្រួយបារម្ភខ្វះមន្ទីរពេទ្យ ព្រោះអ្នកជំងឺ COVID-19 បន្តកើនឡើងវិញយ៉ាងគំហុក!

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីវិធានការរឹតត្បិតប្រឆាំង COVID-19 ត្រូវបានបន្ធូរបន្ថយ រដ្ឋមួយចំនួនក្នុងសហរដ្ឋអាមេរិក កំពុងប្រឈមមុខ នឹងការកើនឡើងវិញនៃករណីឆ្លង ដែលសភាពធ្ងន់ធ្ងរជាងមុន  ខណៈមានការព្រួយបារម្ភ បន្ថែមពីនេះទៀតថា មន្ទីរពេទ្យជាច្រើនអាចនឹងលែងមាន សមត្ថភាពទទួលព្យាបាលអ្នកជំងឺ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងនៅកំឡុងធ្វើសុន្ទរកថា ថ្ងៃបុណ្យឯករាជជាតិកាលពីថ្ងៃទី០៤ ខែកក្កដាថា ៩៩ភាគរយនៃករណីឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិក លែងមានការគំរាមកំហែងទាំងស្រុង។

ប៉ុន្តែក្រុមមន្ត្រីសុខាភិបាលអាមេរិកបានព្រមានថា មន្ទីរពេទ្យអាចនឹងលែងមានសមត្ថភាព  ទទួលព្យាបាលអ្នកជំងឺ ដ៏ច្រើន លើសលប់ បើសិនជាករណីឆ្លងនៅតែបន្តកើនឡើង។

បើតាមសាកលវិទ្យាល័យ ចន ហប់ឃីនស៍ (Johns Hopkins) សហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារ COVID-19 ជិត ១៣០,០០០នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ២.៨លាននាក់ ហើយក្នុងរយៈពេល ០៤ថ្ងៃនៃកក្កដានេះ រដ្ឋចំនួន ១៥ បានរាយការណ៍ពីការកើនឡើង នៃករណីឆ្លងយ៉ាងគំហុក ជាពិសេសគឺរដ្ឋតិចសាស់តែម្ដង  ដែលមានករណីឆ្លងថ្មីៗដល់ទៅ ៨,២៥៨នាក់ ពេញមួយថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅនេះ ស្របពេល ចំនួនអ្នកជំងឺបច្ចុប្បន្ន សម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនដល់ ៧,៨៩០នាក់ បើធៀបទៅនឹង ០២សប្ដាហ៍មុនមានតែ ៣,២៤៧នាក់តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបច្ចុប្បន្នមានករណីឆ្លង COVID-19 សរុបជិត ៣លានករណី ក្នុងនោះស្លាប់ជាង ១៣ម៉ឺននាក់ និងជាសះស្បើយវិញ ១.២៨លាននាក់ ឈរនៅលំដាប់លេខ ១ លើពិភពលោក៕

ដកស្រង់ពី៖ Fresh News