Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌាលោតរំលងរុស្ស៊ី ក្លាយជាប្រទេសមានករណីឆ្លង COVID-19 លំដាប់ទី៣លើផែនដី

  • បោះពុម្ព

(ញូវដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទនេះបានប្រកាសថា នៅក្នុងរយៈពេល  ២៤ម៉ោងប៉ុណ្ណោះ ខ្លួនបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ២៤,២៤៨ករណីថ្មីៗបន្ថែមនៅទូទាំងប្រទេស និងអ្នកស្លាប់ ៤២៥នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១៩,៦៩៣នាក់ ក្នុងចំណោមករណីឆ្លងសរុប ៦៩៧,៤១៣ករណី។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។ យោងតាមមន្ត្រីនៅក្នុងក្រសួងបានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះមនុស្សសរុបចំនួន  ៤២៤,៤៣៣នាក់ បានជាសះស្បើយឡើងវិញពីជំងឺ COVID-19។

ចំណែកឯចំនួនអ្នកជំងឺសកម្មនៅទូទាំងប្រទេសនាពេលបច្ចុប្បន្នមាន ២៥៣,២៨៧នាក់។ គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសឥណ្ឌាបានវ៉ាដាច់ប្រទេសរុស្ស៊ី ក្លាយជាប្រទេសដែលមានចំនួនករណីឆ្លង COVID-19 ច្រើនបំផុត លំដាប់ទី ៣ លើពិភពលោក។

ទោះជាយ៉ាងនេះក្តី ប្រទេសឥណ្ឌាបានឈានចូលដំណាក់កាល បន្ធូរបន្ថយកម្រិត ២ ប៉ុន្តែការរឹតបន្តឹង នៅតែបន្តអនុវត្ត នៅក្នុងតំបន់ដែលមានករណីឆ្លងផ្ទុះខ្លាំងនៅឡើយ (Containment Zones)។ កាលពីថ្ងៃសុក្រសប្តាហ៍មុន អគ្គនាយកផ្នែកអាកាសចរណ៍ស៊ីវិលឥណ្ឌាបានប្រកាសថា ការហោះហើរអន្តរជាតិចូល និងចេញពីប្រទេសឥណ្ឌា នឹងបន្តផ្អាករហូតដល់ថ្ងៃទី ៣១ ខែកក្កដា៕

ដកស្រង់ពី៖ Fresh News