Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រីថៃ វ័យ៦៥ឆ្នាំម្នាក់ សម្លាប់ខ្លួនឯង ដោយលោតចូលអាង ឲ្យក្រពើស៊ី

  • បោះពុម្ព

បាងកក៖ ស្ត្រីជនជាតិថៃម្នាក់ សម្លាប់ខ្លួន ឲ្យក្រពើស៊ី ដោយសម្រេច ធ្វើអត្តឃាដ លោតចូល ក្នុងអាង ចញ្ចឹមក្រពើ ដែលមាន នៅខណ្ឌ មួយក្បែរ ក្រុងបាងកក។

តាមព័ត៌មាន របស់ប៉ូលីស គឺស្ត្រី រូបនេះ មានអាយុ ៦៥ឆ្នាំ ហើយ ស្ត្រីនេះ មានឈ្មោះ Wanpen Inyai ហើយ បើតាមប្រភព របស់គ្រួសារ ដែលបានប្រាប់ ប៉ូលីស ស្ត្រីវ័យ ចំណាស់រូបនេះ មានជំងឺ ប្រចាំកាយ ហើយមុនលោត ចូលអាងក្រពើ ដើម្បីឲ្យ ក្រពើស៊ី ជាអាហារ គឺស្ត្រីនេះ មានអារម្មណ៍ ខូចចិត្តជាខ្លាំង ។

អាជ្ញាធរ និយាយថា ក្រុមសង្គ្រោះ បានព្យាយាម ជួយសង្គ្រោះដែរ តែគ្មាន លទ្ធភាព ព្រោះក្រពើ មានចំនួនច្រើនណាស់ មកចោមរោមស៊ី ស្ត្រីរូបនេះ ។ តំបន់សួនសត្វក្រពើ ដែលស៊ីស្ត្រី ថៃរូបនេះ គឺកសិដ្ឋាន ចញ្ចឹមក្រពើ Samut Prakarn Crocodile ដែលស្ថិត នៅជាយក្រុង បាងកក ជាកន្លែង ទេសចរណ៍ ពេញនិយម មួយរបស់ក្រុង បាងកក ។

ស្ត្រីនេះ លោតសម្លាប់ខ្លួន ចូលអាងក្រពើ កាលពីថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០១៤ ។ កាលពីឆ្នាំ ២០០២ ក៏មាន ស្ត្រីម្នាក់ ខូចចិត្ត ដូចគ្នានេះ លោតចូលអាង ក្រពើ នៅទីនោះដែរ ហើយត្រូវ ក្រពើស៊ី ស្លាប់មួយ រំពេច ហើយមាន ករណី អត្តឃាដ ដូចគ្នានេះ ជាច្រើនទៀត តែក្រុមសង្គ្រោះ បានជួយទាន់ ពេលវេលា ៕