Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង បង្កើតប្រព័ន្ធការពារ ការវាយប្រហារ ដោយកាំជ្រួច

  • បោះពុម្ព

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង ចាប់ផ្ដើម បង្កើតប្រព័ន្ធ អាវុធថ្មីមួយទៀត ដែលមានលទ្ធភាព ដូចកាំជ្រួចបាញ់ រំលងទ្វីប បន្ទាប់ពី រដ្ឋកុម្មុយនិស្ត ឯកោមួយនេះ សម្ដែងកំហឹង ប្រឆាំង នឹងប្រទេស កូរ៉េខាងត្បូង និងសហរដ្ឋ អាមេរិក ដែលធ្វើ សមយុទ្ធយោធា កាលពីថ្មីៗនេះ។

ក្រសួងការពារជាតិ កូរ៉េខាងត្បូង និយាយថា អាវុធ កាំជ្រួចថ្មីនេះ វាមានលទ្ធភាព បំពាក់នៅក្នុង នាវាមុជទឹក ហើយវា អាចបាញ់ ដោយមាន ប្រសិទ្ធភាព ទៀតផង។ អ្នកនាំពាក្យ ក្រសួង ការពារជាតិ កូរ៉េខាងត្បូង គីម មីនសុ បានថ្លែង ទៅកាន់ អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទថា នាវាមុជទឹក របស់កូរ៉េខាងជើង មួយគ្រឿង ដែលមាន ទំងន់ ៣០០តោន គឺវាអាចវាយ ប្រហារ បានទៅតាមមហិច្ឆតា របស់ខ្លួន ។

សូមជ្រាបថា ប្រទេសកូរ៉េ ខាងជើង ក៏មាននាវា មុជទឹកដែរ ប៉ុន្ដែផលិត នៅអតីត សហភាពសូវៀត ៕

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង