Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

COVID-19: ប្រេស៊ីល អាចបើកចិត្តទូលាយទទួលយករឿងគ្រប់យ៉ាង, លើកលែងតែពាក់ម៉ាស

  • បោះពុម្ព

  (ប្រេស៊ីឡា)៖ នៅទីក្រុង សៅប៉ូឡូ របស់ប្រទេសប្រេស៊ីល អ្នកអាចដើរផ្សារ, ចូលបា ឬក៏ចូលរួមកម្មវិធីធំៗ ដោយសេរីពុំចាំបាច់ពាក់ម៉ាសទេ បើទោះបីជាករណីឆ្លង COVID-19 នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ បានកើនលើស ១.៦លាននាក់ និងករណីស្លាប់នៅតែបន្តកើនឡើងក៏ដោយ។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នារសៀលថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។ ទីក្រុងដ៏ចំណាស់មួយនេះ មានភាពមមាញឹកជាខ្លាំងកាលពីរសៀលថ្ងៃចន្ទ ទី០៦ ខែកក្កដាម្សិលមិញនេះ ដែលជាថ្ងៃដំបូងនៃដំណាក់កាលបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ។

មនុស្សម្នាដើរផ្សារយ៉ាងច្រើនកកកុញ អ្នកខ្លះរុញរទេះ អ្នកខ្លះពរកូន, អ្នកខ្លះញុំាបណ្តើរដើរបណ្តើរ ហាក់មិនសូវមានការព្រួយបារម្ភអំពីការឆ្លងជំងឺ COVID-19 នោះឡើយ។ ចំណែកឯ ចំនួនអ្នកដើរពាក់ម៉ាសវិញ ក៏មានមិនច្រើនដែរ។ គេឃើញភាគច្រើនអ្នកដែលពាក់ម៉ាស គឺជាអ្នកលក់ ហើយការពាក់នោះទៀតសោត ក៏មិនត្រូវតាមស្តង់ដាទៀត។ ការរក្សាគម្លាតសុវត្ថិភាព ក៏មិនត្រូវបានប្រកាន់ភ្ជាប់ល្អ នោះដែរ។

តាមពិតទៅ គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយជុំវិញរឿងនេះ បើយើងក្រឡេកទៅមើលគោលនយោបាយ របស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសនេះ។ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានមើលស្រាលជំងឺ COVID-19 តាំងពីដំបូងមកម្លេះ ដោយចាត់ទុកថាវាគ្រាន់តែជាជំងឺផ្តាសាយតូចធម្មតាប៉ុណ្ណោះ ហើយថែមទាំងចេញខាងក្រៅតាម ទីសាធារណៈមិនពាក់ម៉ាសទៀតផង។

មិនតែប៉ុណ្ណោះ លោកថែមទាំងបានដកតំណែង រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ខ្លួនផងដែរ ដោយសារតែមានគោលជំហរមិនសូវ ចុះសម្រុងនឹងគ្នា និងបានយកបុគ្គលដែលគ្មានបទពិសោធន៍ខាងសុខាភិបាលម្នាក់ មកកាន់តំណែងជំនួស។

កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានប្រើអំណាចជំទាស់ (Veto) លើការអនុម័តច្បាប់ជាតិ ដែលនឹងតម្រូវឲ្យពាក់ម៉ាសនៅ លើមធ្យោបាយធ្វើដំណើរសាធារណៈ, ក្នុងគ្រឹះស្ថានពាណិជ្ជកម្ម, កន្លែងជួបជុំសាសនា និងនៅតាមទីសាធារណៈនានា ដែលនេះមានន័យថា ប្រជាជនមានសេរីភាព ក្នុងការសម្រេចចិត្តពាក់ម៉ាស ឬអត់ ដោយគ្មានការផាកពិន័យឡើយ។

គួរជម្រាបថា រហូតមកទល់ពេលនេះប្រទេសអាមេរិកខាងត្បូងមួយនេះ មានចំនួនអ្នកឆ្លង COVID-19 សរុបលើស ១.៦ លាននាក់ហើយ ដោយក្នុងនោះស្លាប់ជាង ៦.៥ម៉ឺននាក់។ បច្ចុប្បន្ន ប្រេស៊ីលគឺជាប្រទេសជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសដែលមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេបំផុតនៅលើពីភពលោក ពោលនៅក្រោយតែ សហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News