បណ្តាញសង្គម

រលំអគារ នៅចំរដ្ឋធានីសេដ្ឋកិច្ច ប្រទេសនីហ្សេរីយ៉ា សម្លាប់មនុស្សរហូតដល់ ៧០នាក់

ឡាហ្គោស៖ អគារក្បែរ ព្រះវិហារ សាសនាមួយ ស្ថិតនៅ រដ្ឋធានី ឡាហ្គោស របស់ប្រទេស នីហ្សេរីយ៉ា បានបាក់ រលំចុះមក កាលពី សប្តាហ៍មុននេះ និង បណ្តាល ឲ្យមនុស្សក្មេងចាស់ ប្រុសស្រី បាត់បង់ជីវិត កើនឡើងរហូតដល់ ៧០នាក់ហើយ។

ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា នេះ ដោយ លើកពី សម្តីអ្នក នាំពាក្យទីភ្នាក់ សង្គ្រោះបន្ទាន់ ជាតិនីហ្សេរីយ៉ាថា នេះជាគ្រោះថ្នាក់ ដ៏ធំមួយ ដែល បានកើតឡើង នៅចំរដ្ឋធានី សេដ្ឋកិច្ច របស់ប្រទេស អាហ្វ្រិក ខាងលិចមួយនេះ ។

មុខដំបូងឡើយ មានមនុស្សតែ ជាង ៥០នាក់ ប៉ុណ្ណោះបានស្លាប់ នៅនឹងកន្លែង កើតហេតុ ប៉ុន្តែ ក្រោយពីការ រុករកក្រោម គំនរអគារ និង អ្នករងរបួស ធ្ងន់បន្តបាត់បង់ ជីវិតនោះ ទើបចំនួន អ្នកស្លាប់ បានកើនឡើង ច្រើនថែមទៀត៕