Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុនបង្កើនកម្រិតប្រកាសអាសន្ន ចំពោះគ្រោះទឹកជំនន់ និងការបាក់ដី ខណៈអ្នកស្លាប់កើនដល់ ៥៤នាក់

  • បោះពុម្ព

(តូក្យូ)៖ អាជ្ញាធរជប៉ុននៅព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ចេញកម្រិតប្រកាសអាសន្នថ្មី អំពីគ្រោះទឹកជំនន់ និងរអិលបាក់ដី ខណៈដែលព្យុះភ្លៀងបាននិងកំពុងបន្តបោកបក់ ដល់ភាគកណ្តាលនៃប្រទេស និងចំនួនមនុស្សស្លាប់បានកើនដល់ ៥៤នាក់។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។ ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ព្យុះភ្លៀងបានបោកបក់យ៉ាងខ្លាំង ទៅលើកោះគ្យូស៊ុ (Kyushu) នៃភាគនិរតីប្រទេស ដែលបានធ្វើឲ្យទឹកទន្លេហៀរបាក់ច្រាំង និងជម្រាលភ្នំត្រូវទឹកហូរច្រោះដ៏គួរឲ្យរន្ធត់ ខណៈដែលមនុស្សយ៉ាងហោចណាស់ ៥៤នាក់បានស្លាប់បាត់បង់ជីវិត និងរាប់សែននាក់ទៀត ត្រូវបានជម្លៀសទៅរកកន្លែងមានសុវត្ថិភាព។

ដោយសារតែព្យុះទឹកភ្លៀងនៅពេលនេះ កំពុងឆ្ពោះទៅភាគខាងជើងប្រទេស ទីភ្នាក់ងារឧតុនិយមជប៉ុនហៅកាត់ថា JMA នៅព្រឹកថ្ងៃពុធនេះ បានចេញការព្រមានកម្រិតខ្ពស់បំផុតរបស់ខ្លួន សម្រាប់តំបន់ ជីហ្វូ (Gifu) និងណាហ្គាណុ (Nagano) ដែលស្ថិតនៅចំកណ្តាលប្រទេសជប៉ុន។

មន្ត្រីរបស់ JMA បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ភ្លៀងធ្លាក់នៅក្នុងតំបន់ទាំងនេះ គឺស្ថិតក្នុងកម្រិតមួយ ដែលខ្ពស់បំផុតមិនធ្លាប់មានពីមុនមកឡើយ... វាជាស្ថានភាពមួយ ដែលយើងត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថិភាព ដើម្បីការពារអាយុជីវិតប្រជាជន»។ នៅចំពោះស្ថានការណ៍បែបនេះ រដ្ឋាភិបាលជប៉ុនបានដាក់ពង្រាយ ក្រុមអ្នកជួយសង្រ្គោះប្រមាណ ៨០,០០០នាក់ ដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ។

កាលពីថ្ងៃអង្គារម្សិលមិញនេះដែរ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្ស៊ីនស៊ូ អាបេ (Shinzo Abe) បានសន្យាថា នឹងបង្កើនចំនួនកងទ័ព ដែលត្រូវចូលរួមក្នុងកិច្ចប្រឹងប្រែង ជួយសង្រោះខាងលើនេះឲ្យដល់ ២០,០០០នាក់។

គួរបញ្ជាក់ថា បច្ចុប្បន្នជប៉ុនកំពុងស្ថិតនៅក្នុងរដូវភ្លៀង ដែលតែងតែបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ជាញឹកញប់ ដោយកាលពីឆ្នាំ២០១៨ មនុស្សច្រើនជាង ២០០នាក់បានស្លាប់ ដោយសារគ្រោះទឹកជំនន់ នៅក្នុងតំបន់ភាគខាងលិច នៃប្រទេសដូចគ្នានេះ៕

ដកស្រង់ពី៖ Fresh News