បណ្តាញសង្គម

គ្រាប់បែកបំផ្ទុះក្នុងឡាន នៅភាគខាងកើតនៃប្រទេសអាហ្គានីស្ថាន

អ្នកនាំពាក្យរដ្ឋាភិបាលថ្នាក់ខេត្ត បានអះអាងថា យ៉ាងហោចណាស់បុគ្គលិកប៉ូលីសក្នុងតំបន់ (ALP) ចំនួន ៣ នាក់ បានស្លាប់ និង ៥ នាក់ទៀត បានរងរបួស បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានរញ្ជួយស្រុកប្រជុំជនមួយកន្លែង ក្នុងខេត្ត Nangarhar ភាគខាងកើតរបស់ប្រទេសអាហ្កានីស្ថាន កាលពីថ្ងៃអង្គារ ការផ្ទុះនេះ បានកើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ម៉ោងក្នុងតំបន់ ក្នុងស្រុកប្រជុំជន Khewa។

ប៉ូលីសជាតិអាហ្គានីស្ថាន បានការពារកន្លែងនោះបន្ទាប់ពីការផ្ទុះភ្លាមៗ ហើយការស៊ើបអង្កេត កំពុងដំណើរការ។ រដ្ឋាភិបាលអាហ្គានីស្ថាន បានបង្កើតក្រុមប៉ូលីសក្នុងតំបន់ ALP ឬប៉ូលីសសហគមន៍កាលពីមួយទសវត្សរ៍មុន ដើម្បីការពារភូមិ និងស្រុកជុំវិញប្រទេស ទីដែលកងទ័ព និងប៉ូលីស មានវត្តមាននៅមានកម្រិត។

រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ ក្រុមសកម្មប្រយុទ្ធតាលីបង់ និងក្រុមសកម្មប្រយុទ្ធរបស់ក្រុមរដ្ឋអ៊ីស្លាម (IS) មានវត្តមាននៅខេត្តភ្នំចម្ងាយ ១២០ គីឡូម៉ែត្រភាគខាងកើតទីក្រុងកាប៊ុល នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ.។